ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ ឱ្យ​សិង្ហបុរី

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  15-08-2014, 10:01 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


 តំណាង​ក្រុមហ៊ុន ​Chevron Global Energy Inc ​ដែល​មាន​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ឈ្មោះ​ថា ​Chevron Overseas Petroleum​ (Cambodia) Ltd ​សម្រាប់​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រុម​ហ៊ុន KrisEnergy Ltd ​បាន​ប្រគល់​ឯកសារ​ដល់​ក្រសួង​ថាម​ពល​និង​រ៉ែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្នើ​ការ​សម្រេច​របស់​រាជរដ្ឋា​ភិបាល​ខ្មែរ​លើ​ការ​ផ្ទេរ​ភាគ​ហ៊ុន​របស់​ខ្លួន។


​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋា​ភិបាល។ យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ដដែល​បញ្ជាក់​ថា ​ថ្វី​បើ​ក្រុមហ៊ុន​ Chevron​ លក់​ភាគហ៊ុន​របស់​ខ្លួន​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ប្រតិបត្តិការ​រុករកប្រេង​នៅ​ដែន​សមុទ្រ​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​ដដែល។ក្រុមហ៊ុន​ Chevron និង​ក្រុម​ហ៊ុន ​KrisEnergy ​គឺ​ជា​ដៃគូ​ភាគហ៊ុន​សំខាន់​ពីរ​ក្នុងចំណោម​ដៃគូ​ភាគហ៊ុន​ចំនួន​បួន​ក្នុង​ការ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុងប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ។

កាល​ពី​ថ្ងៃ​ទី​ច័ន្ទទី​១១​ខែ​សីហា​ក្រុមហ៊ុន​Chevron​បាន​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​ចំនួន​៣០​ភាគ​ទៅ​ឲ្យក្រុម​ហ៊ុន​ KrisEnergy ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក។

លោកម៉េង សាក់ធារ៉ា​ រដ្ឋលេខា​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា​រាជរដ្ឋា​ភិបាល​កម្ពុជានឹង​ត្រូវ​ផ្តល់​ការ​ឯកភាព​ឬ​យ៉ាង​ណា​ចំពោះ​ការ​ផ្ទេរភាគ​ហ៊ុន​ក្រោយ​ពី​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​លើ​បញ្ហា​នេះ​រួច​រាល់។«ទាំង​តំណាង​ក្រុមហ៊ុន ​Chevron​ ទាំង​តំណាង​ក្រុមហ៊ុន ​KrisEnergy​ បាន​មក​ជួប​ផ្ទាល់​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​និង​ថ្នាក់ដឹក​នាំ​របស់​ក្រសួង​កាល​ពី​ព្រឹកមិញ​ជាមួយ​នឹង​ឯកសារ​របស់​ខ្លួន»

ក្រុមហ៊ុន​ Chevron ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ និង​ដៃគូ​ពី​ប្រទេស​ជប៉ុន​និង​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​រុករក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​១២​ឆ្នាំ​មកហើយ។

លោក Alexander Yelland ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ Chevron ​បានឆ្លើយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារអេឡិកត្រូនិក​ថា​ក្រុមហ៊ុន ​Chevron ​និង​ក្រុមហ៊ុន​ KrisEnergy​បាន​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​សម្រាប់​លក់​ភាគហ៊ុន​របស់​ខ្លួន​ទាំង​៣០​ភាគរយក្នុង​ប្រតិបត្តិការ​រុករក​នៅ​ក្នុង​ប្លុកA នេះ។ ​ប៉ុន្តែ​លោក​មិន​ផ្តល់​ព័ត៌មាន​ពិស្តារ​នោះ​ទេ។

​កាលពី​ថ្ងៃច័ន្ទ​ក្រុមហ៊ុន​ KrisEnergy ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​ប្រតិបត្តិការ​ដោយ​រំពឹង​ថា​នឹង​អាច​បូម​ប្រេង​បាន​១ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

លោករីឆាត ឡូរិន ​(Richard Lorentz)​ នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​KrisEnergy​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​បន្ទាប់​ពី​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Chevron ​នេះ​ក្រុមហ៊ុន ​KrisEnergy ​នឹង​មាន​លទ្ធភាព​គិតគូ​ពី​ផែនការ​ «សម្រាប់​ការផលិត​ប្រេង​ជាលើក​ដំបូង​ឲ្យ​បាន​ឆាប់​រហ័ស»

​ក្រុមហ៊ុន​ Chevron ​ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​នឹង​បូម​ដំណក់​ប្រេង​លើកទី​១​នៅខែធ្នូ​ឆ្នាំ​២០១២ ​ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន​នេះ​រំពឹងថា​នឹង​អាច​បូម​ប្រេង​ជា​លើក​ដំបូង​នៅឆ្នាំ​២០១៦​វិញ។

ទោះជា​បែប​នេះ​ក្តី​លោកម៉េង សាក់ធារ៉ា​ រដ្ឋលេខា​ក្រសួង​រ៉ែ​និង​ថាមពល ​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​ទាន់មាន​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់ចាប់​ផ្តើម​បូម​ប្រេង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦​ទេ៕ 
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Phnom Penh Post
CNN
រស្មីកម្ពុជា
Dap News
AP
sea-television
VOD
RFI Khmer
កោះសន្តិភាព
CNC
Cambodia daily
RFA Khmer
AFP
Bayon TV
VOA Khmer
កម្ពុជាថ្មី
វីដេអួខ្លីៗ

cia លោក រស់ សារ៉ុម ចូលរួមពិធីសម្ភោធសៀវភៅ ជម្លោះព្រំដែនកម្ពុជា-ឡាវcia សម រង្ស៊ី-កឹម សុខា ចំណាយពេលចរចារគ្នាជាង៣ឆ្នាំទើបចេញជារូបរាងបក្សសង្គ្រោះជាតិcia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ២)cia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ១)cia ប្រទេសទាំង ១១ ដែលមានមហាសេដ្ឋីច្រើនជាងគេក្នុងលោកcia តើលក្ខណៈសម្បត្តិដូចម្ដេច ទើបព្រះពុទ្ធ និង ខុង ជឺ ផ្ដល់តម្លៃឲ្យជាបណ្ឌិត ?​cia លោក រស់ សារ៉ុម សម្រេចស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាcia គជប៖ មានប្រជាពលរដ្ឋខ្មែរ ៧.៨៧៣.១៩៤ នាក់ប៉ុណ្ណោះ បានចុះឈ្មោះបោះឆ្នោតcia លោក រស់ សារ៉ុម ផ្តល់កិច្ចសម្ភាសន៍ បញ្ហាការអនុវត្តច្បាប់ស្តីពីសញ្ជាតិcia លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែនcia សច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរcia ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខាcia ៥ ចំនុច ដែល Trump នឹងធ្វេីឲ្យពិភពលោកប្រែប្រួលcia គុណសម្បត្តិសម្តេចតេជោ ដេីម្បីបុព្វហេតុជាតិខ្មែរ គឺជាប់លេខ ១ ខណៈកំហុសគឺជាប់លេខ ១០០cia ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ ឱ្យ​សិង្ហបុរី