គុណសម្បត្តិសម្តេចតេជោ ដេីម្បីបុព្វហេតុជាតិខ្មែរ គឺជាប់លេខ ១ ខណៈកំហុសគឺជាប់លេខ ១០០

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  10-11-2016, 10:34 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


 ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានលើកពីគុណ- សម្បត្តិសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជា- ជនកម្ពុជា៤ចំណុចពិសេសគឺ គុណសម្បត្តិ ដើម្បី បុព្វហេតុជាតិមាតុភូមិរបស់សម្តេច គឺលេខ១ ប៉ុន្តែ កំហុសដឹកនាំរបស់សម្តេច គឺលេខ១០០។លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ថា “កំហុសដឹកនាំរបស់សម្តេចតេជោ គឺលេខ ១០០ ខណៈគុណសម្បត្តិដើម្បីបុព្វហេតុ ជាតិមាតុភូមិរបស់សម្តេចតេជោ គឺលេខ១។មាន៤ចំណុច ដែលយើងជាខ្មែរ ត្រូវរៀន- សូត្រ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ៖១-ក្នុងនាមយុវជនស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ ក្រោយការអំពាវនាវរបស់ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៧០ យុទ្ធជនហ៊ុន សែន ហ៊ានពលីសព្វបែបយ៉ាង ចូលព្រៃតស៊ូ ថាតើលោកហ៊ុន សែន សម័យនោះ គិតពីរឿងជាតិ ឬគិតថាខ្លួនបាន ធ្វើជាមេដឹកនាំប្រទេសដូចសព្វថ្ងៃឬទេ?២-ក្រោយចលនាតស៊ូបានជោគជ័យ ឆ្នាំ ១៩៧៥ តើលោកប៉ុល ពត បានដឹកនាំត្រឹមត្រូវ តាមមាគ៌ានយោបាយឬទេ? ខណៈសម្តេចនរោត្តម សីហនុ ប្រមុខចលនាតស៊ូ គ្រាន់តែជាប្រមុខ- រដ្ឋបង្គ្រប់កិច្ច។៣-ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចដកឥទ្ឋិពលវៀតណាម ចេញពីកម្ពុជា អ្នកផ្តើមគំនិតគឺសម្តេចតេជោ បើសម្តេចនាយក- រដ្ឋមន្ត្រី គ្មានមនសិការជាតិ ចុះហត្ថលេខា ថាតើ កិច្ចព្រមព្រៀងនេះអាចទៅរួចឬទេ? តើតេជោ រងសម្ពាធអ្វីខ្លះពីវៀតណាម និងបក្ស? ពាក្យ មួយឃ្លាដែលសម្តេចសឺន សាន លើកទឹកចិត្ត សម្តេចហ៊ុន សែន មុនថ្ងៃចុះកិច្ចព្រមព្រៀង ទីក្រុងប៉ារីស “បើឯកឧត្តមហ៊ុន សែន មិនស្នេហា ជាតិខ្មែរខ្លួនឯង ថាតើឱ្យនរណាមកស្នេហាជាតិ ខ្មែរ”។៤-ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស បាន ចុះរួចហើយ អង្គការសហប្រជាជាតិ ជាអ្នករៀប- ចំការបោះឆ្នោត នៅឆ្នាំ១៩៩៣ ថាតើក្រោយ ឆ្នាំ១៩៩៣ កម្ពុជាបានសន្តិភាពហើយឬនៅ? អត់សោះតែម្តង បើគ្មាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវស្មារតីបង្រួបបង្រួមជាតិ របស់សម្តេចព្រះ បរមរតនកោដ្ឋ ថា តើកម្ពុជាមានសន្តិភាព និង អភិវឌ្ឍន៍ ដូចសព្វថ្ងៃឬទេ?”។បន្ថែមលើការលើកឡើងនេះ លោករស់ សារ៉ុម បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៦ ថា ជាមួយនឹងគុណសម្បត្តិ ទាំងអស់នោះ សម្តេចហ៊ុន សែន នៅតែស័ក្តិ- សមធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិក្រោយ ទៀត។លោករស់ សារ៉ុម មានប្រសាសន៍ថា “ជា ជំហររបស់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថា នៅក្នុងបរិបទ សង្គមខ្មែរ នាពេលបច្ចប្បន្ននេះ សម្តេចហ៊ុន សែន នៅតែមានអាទិភាពក្នុងការធ្វើជានាយក- រដ្ឋមន្ត្រីបន្តទៅមុខទៀត យ៉ាងតិចក៏១អាណត្តិ ទៅមុខទៀតដែរ  ដើម្បីឱ្យខ្មែរយើងងរឹងមាំបាន បន្តិច គឺសម្តេចនៅតែជាបុគ្គលម្នាក់ដែលស័ក្តិសម ជានាយករដ្ឋមន្ត្រី សម្រាប់ព្រះរាជាណាចក្រ កម្ពុជាយើង តទៅមុខទៀត។ សម្រាប់បេក្ខភាព នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្រៅពី សម្តេចហ៊ុន សែន យើងមានឃើញឥស្សរជនម្នាក់ ទៀត ដែលអាចឈរជើងបាន ជំនួសសម្តេចតេជោ ហ៊ុន សែន  ក៏ប៉ុន្តែវានៅក្នុងកម្រិតមួយដែលហៅ ថា មិនដល់សម្តេចហ៊ុន សែន ទេ មានតែសម្តេច ហ៊ុន សែន ទេ ដែលអាចក្តាប់កម្លាំង ដែលអាច សម្រួលកម្លាំងនៅក្នុងជួរបក្សបាន។ ហើយបន្ទាប់ ពីសម្តេចហ៊ុន សែន មកយើងមើលឃើញ ឥស្សរជនជាន់ខ្ពស់មួយរូបទៀត គឺសម្តេចក្រឡា ហោម ស ខេង ដែលលោកអាចជាបេក្ខជនមួយ ស័ក្តិសមដែរ។ ក៏ប៉ុន្តែបើធៀបជាមួយសម្តេច ហ៊ុន សែន យើងគិតថា សម្តេចហ៊ុន សែន លោក អាចជួយការពារកម្ពុជា។ ដូចសម្តេចធ្លាប់មាន ប្រសាសន៍ហើយថា សំខាន់ នៅពេលដែលសម្តេច អត់ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សួរថា អ្នក- ណាមកជំនួសសម្តេច? អ្នកណាអាចការពារបាន ពីព្រោះបញ្ហាការដឹកនាំ វាពិបាកបំផុត នៅពេល ដែលរៀបចំអ្នកបន្តវេន”។លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “យើងមើលឃើញចំណុចវិជ្ជមាន ប៉ុន្តែ ចំណុច អវិជ្ជមានទាំងអស់ ដូចជា បញ្ហាអំពើពុករលួយ បញ្ហាការអនុវត្តនីតិរដ្ឋមិនបានល្អ និងបញ្ហា អសកម្មផ្សេងៗទៀត នៅក្នុងសង្គម ដូចជា ការកាប់បំផ្លាញព្រៃឈើ បញ្ហាទំនាស់ដីធ្លី  ស្អីៗ ហ្នឹង គឺវាជាបញ្ហាដែលយើងអាចដោះស្រាយ បាន មិនមែនជាបញ្ហាមិនអាចដោះស្រាយបាន ទេ ប៉ុន្តែវិបត្តិរបស់កម្ពុជា កន្លងទៅ យើងមើល ឃើញថា កម្ពុជា ជួបគ្រោះថ្នាក់នៅពេលដែល ផ្លាស់ប្តូរមេដឹកនាំ ដែលវាមិនបានតាមការចង់ បានរបស់ប្រជាពលរដ្ឋ។ ជាសរុប យើងស្នើឱ្យ អ្នកនយោបាយ យើងចង់ឱ្យអ្នកនយោបាយ ទាំងអស់គិតឡើងវិញ ធ្វើសកម្មភាពដែលបម្រើ ជាតិ បម្រើប្រជាជនពិតប្រាកដ។ រឿងឈ្នះរឿង ចាញ់យើងទុកឱ្យប្រជាជនអ្នកសម្រេចអាហ្នឹង ទី១។ ទី២ អ្វីដែលយើងមិនអាចប្រកែកបាន ចំពោះសច្ចធម៌ប្រវត្តិសាស្ត្រ រឿងសម្តេចហ៊ុន សែន គុណសម្បត្តិរបស់លោក វាធំ លើសកំហុស ដែលគាត់បានធ្វើខ្លះ នៅក្នុងពេលដែលគាត់ ដឹកនាំ។ យើងត្រូវតែទទួលស្គាល់កន្លែងហ្នឹង”។ទោះយ៉ាងណា ក្រៅពីសម្តេចហ៊ុន សែន សម្រាប់គណបក្សប្រឆាំង លោករស់ សារ៉ុម បញ្ជាក់ថា លោកសម រង្ស៊ី ក៏អាចមានគុណ សម្បត្តិស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រី។លោករស់ សារ៉ុម មានប្រសាសន៍បន្ថែម ថា “យើងមើលឃើញដូចគ្នា សម្រាប់ឥស្សរជន នៅក្នុងជួរគណបក្សប្រឆាំង មកទល់ពេលបច្ចុប្បន្ន នេះ យើងខ្ញុំមើលឃើញថា ឯកឧត្តមសម រង្ស៊ី គឺជាជម្រើសមួយដ៏ល្អ សម្រាប់គណបក្សប្រឆាំង។ មូលហេតុអីបានខ្ញុំនិយាយអ៊ីចឹង? ពីព្រោះគណបក្ស ប្រឆាំង នៅស្រុកខ្មែរនេះ យើងពិបាករកអ្នកជំនួស ឯកឧត្តមសម រង្ស៊ី ណាស់ មកដល់ម៉ោងនេះ គឺ យើងរកអ្នកជំនួសអត់ទាន់ឃើញទេ សូម្បីតែ ឯកឧត្តមកឹម សុខា ដូចខ្ញុំបានលើកឡើងអ៊ីចឹងថា លោកសម រង្ស៊ី គាត់ហ៊ានលក់ផ្ទះធ្វើនយោបាយ  តែលោកកឹម សុខា ធ្វើនយោបាយ ដើម្បីទិញផ្ទះ។ អ៊ីចឹងឱ្យឯកឧត្តមកឹម សុខា ទៅជំនួសតួនាទីរបស់ ឯកឧត្តមសម រង្ស៊ី ក៏ពិបាកនឹងទៅរួចដែរ។ អ៊ីចឹង អ្នកដែលអាចពង្រឹងគណបក្សប្រឆាំង ឱ្យរឹងមាំ បាន គឺមានតែឯកឧត្តមសម រង្ស៊ី ទេ ហើយយើង មើលឃើញលក្ខណៈសម្បត្តិមួយទៀត ដោយ សារគាត់ហ្នឹងហើយ ទើបធ្វើឱ្យសង្គមរបស់ យើងមានការផ្លាស់ប្តូរដល់រាល់ថ្ងៃនេះ គ្រាន់តែ ជួយបានក្នុងផ្នែកមួយដែលប្រឆាំង”៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Phnom Penh Post
CNN
រស្មីកម្ពុជា
Dap News
AP
sea-television
VOD
RFI Khmer
កោះសន្តិភាព
CNC
Cambodia daily
RFA Khmer
AFP
Bayon TV
VOA Khmer
កម្ពុជាថ្មី
វីដេអួខ្លីៗ

cia លោក រស់ សារ៉ុម ចូលរួមពិធីសម្ភោធសៀវភៅ ជម្លោះព្រំដែនកម្ពុជា-ឡាវcia សម រង្ស៊ី-កឹម សុខា ចំណាយពេលចរចារគ្នាជាង៣ឆ្នាំទើបចេញជារូបរាងបក្សសង្គ្រោះជាតិcia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ២)cia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ១)cia ប្រទេសទាំង ១១ ដែលមានមហាសេដ្ឋីច្រើនជាងគេក្នុងលោកcia តើលក្ខណៈសម្បត្តិដូចម្ដេច ទើបព្រះពុទ្ធ និង ខុង ជឺ ផ្ដល់តម្លៃឲ្យជាបណ្ឌិត ?​cia លោក រស់ សារ៉ុម សម្រេចស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាcia គជប៖ មានប្រជាពលរដ្ឋខ្មែរ ៧.៨៧៣.១៩៤ នាក់ប៉ុណ្ណោះ បានចុះឈ្មោះបោះឆ្នោតcia លោក រស់ សារ៉ុម ផ្តល់កិច្ចសម្ភាសន៍ បញ្ហាការអនុវត្តច្បាប់ស្តីពីសញ្ជាតិcia លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែនcia សច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរcia ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខាcia ៥ ចំនុច ដែល Trump នឹងធ្វេីឲ្យពិភពលោកប្រែប្រួលcia គុណសម្បត្តិសម្តេចតេជោ ដេីម្បីបុព្វហេតុជាតិខ្មែរ គឺជាប់លេខ ១ ខណៈកំហុសគឺជាប់លេខ ១០០cia ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ ឱ្យ​សិង្ហបុរី