ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខា

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  29-11-2016, 9:05 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


 ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានបង្ហើបឱ្យ ដឹងថា លោកគ្រោងដាក់ពាក្យបណ្តឹងពាក់ព័ន្ធ អំពើពុករលួយ ប្តឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បន្ថែមទៀត បន្ទាប់ពី លោកបាន រៀបគម្រោងប្តឹងលោកកឹម សុខា និងលោកអេង ឆៃអ៊ាង ប្រធានស្តីទី និងតំណាង រាស្ត្រ គណបក្សសង្គ្រោះជាតិ។ddsffasdប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានអះអាងប្រាប់ “នគរធំ” នៅថ្ងៃទីូ១៨ ខែតុលា ឆ្នាំ២០១៦ ថា សមាគម លោកពិតជាគ្រោងប្តឹងមន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាច ក្នុងនោះ រួមមានសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បី ឱ្យបើកបង្ហាញកញ្ចប់ថវិកាដាក់ឱ្យមានការស៊ើប– អង្កេត ដើម្បីបង្ហាញពីភាពស្អាតស្អំ។លោករស់ សារ៉ុម មានប្រសាសន៍ថា  “ចំពោះ ឥស្សរជននៅក្នុងជួរគណបក្សកាន់អំណាច យើងមើលឃើញបុគ្គល២រូបសំខាន់ ទី១ គឺសម្តេច តេជោនាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំរដ្ឋាភិបាល។ អ៊ីចឹងលោកអាចបង្ហាញពីភាពស្អាត  ស្អំរបស់លោក។ បើសម្តេចនាយករដ្ឋមន្ត្រី លោក ស្អាំតស្អំហើយ អ៊ីចឹងមន្ត្រីរបស់រដ្ឋាភិបាលហ្នឹង ក៏នឹងមិនអាចមិនស្អាតស្អំបានទេ នេះទី១ ដែល យើងចង់ឃើញ។ ទី២ សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង គាត់ជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ។ អ៊ីចឹងក្នុងនាមសមាគម  ជាសង្គមស៊ីវិល យើងចង់ឃើញអង្គភាពប្រឆាំង អំពើពុករលួយ ទៅជាស្ថាប័នធម្មនុញ្ញមួយ មិនមែនគ្រាន់តែជាសេនាធិការរបស់រាជរដ្ឋា– ភិបាល ដូចបច្ចុប្បន្នទេ។ អ៊ីចឹងយើងចង់ឱ្យទៅ ជាស្ថាប័នធម្មនុញ្ញ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ សមាជិកទាំងអស់នៃក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលូយ និងមន្ត្រីនៅក្នុង អង្គភាពប្រឆាំងអំពើពុករលួយទាំងអស់ ដែល ទទួលខុសត្រូវដឹកនាំ មុននឹងចូលកាន់តំណែង ត្រូវតែបង្ហាញប្រាប់សាធារណជនដែរថា ទ្រព្យ– សម្បត្តិដែលគាត់មានប៉ុន្មានហើយនៅពេល ដែលគាត់ចប់អាណត្តិ គាត់ចេញទៅវិញ គាត់ ត្រូវប្រកាសឱ្យប្រជាពលរដ្ឋដឹងទៀតថា គាត់ មានធនធានប៉ុន្មានយើងចង់បានអ៊ីចឹង។ បើ– សិនជាអង្គភាពប្រឆាំងពើពុករលួយ លោកអត់ មានតម្លាភាពផង ហើយទៅប្រឆាំងអំពើពុក– រលួយម៉េចកើតវាអត់កើតទេ។ អ៊ីចឹងអ្វីដែល យើងចង់បាន គឺតម្លាភាពសម្រាប់ទាំងអស់គ្នា ត្រូវមានគណនេយ្យភាពសង្គមទាំងអស់គ្នា ព្រោះយើងនៅសង្គមនេះជារបស់យើងទាំងអស់ គ្នា មិនមែនរបស់បុគ្គលណាមួយទេ”។kim-sokaលោករស់ សារ៉ុម ក៏បានបញ្ជាក់ដែរថា ការហ៊ានស្នើប្តឹងសុំបើកកញ្ចប់ទ្រព្យសម្បត្តិ នាយករដ្ឋមន្ត្រី ពិតជាធ្វើឱ្យមជ្ឈដានតាមដាន សង្គមមើលមកថា ជាការប្រឈមប៉ុន្តែសម្រាប លោកជាថ្នាក់ដឹកនាំសមាគមជ័យលាភីបញ្ញា– ជនកម្ពុជា មិនខ្លាចទេ ព្រោះលោកធ្វើដើម្បីសង្គម ដើម្បីឱ្យការដឹកនាំ មួយមានតម្លាភាព គ្មាន អំពើពុករលួយ។ លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “តាមពិតរឿងនេះវាធ្ងន់បន្តិច ក៏ប៉ុន្តែបើនិយាយ ពាក្យអក្សរខ្លាច គឺដូចជាអត់មានទេ សម្រាប់ យើងខ្ញុំ។ មុននឹងយើងខ្ញុំសម្រេចចិត្តធ្វើ គឺយើង បានសម្រេចចិត្តរួទៅហើយ មុននឹងយើងចាប់ ផ្តើមចេញដំណើរ យើងគិតរួចហើយ។ អ៊ីចឹង យើងអត់សោកស្តាយនូវអ្វីដែលយើងធ្វើទេ ឱ្យ តែយើងធ្វើដើម្បីស្មោះត្រង់នឹងជាតិ ស្មោះត្រង់ នឹងប្រជាជនយើងទាំងអស់គ្នាប្រជាជនយើង បានសុខ គណបក្សណាដឹកនាំកាន់អំណាច កាន់ ចុះ អត់បញ្ហាទេ សំខាន់ឱ្យតែជាតិយើងរីកចម្រើន យើងចង់បានតែប៉ុណ្ណឹងទេ។ ប៉ុន្តែក៏មិនអាចធ្វើ អីមួយដែលស្រេចចិត្តបានដែរ។ ខ្ញុំយល់ថា ប្រជាពលរដ្ឋខ្មែរ គឺខ្លាចអ្នកខ្លះ ជាមិត្តភក្តិក្តី ជា មន្ត្រីរបស់ខ្ញុំក្តី ពេលខ្លះគាត់ភ័យព្រួយ គាត់បារម្ភ អ៊ីចេះមួយៗ ប៉ុន្តែខ្ញុំសុំជម្រាបថា វាអាច វា មិនខុសទេ ដោយសារអីទី១ ដោយសារការ ភ័យខ្លាចរបស់យើងហ្នឹងហើយ ដែលធ្វើឱ្យ សង្គមរបស់យើងអត់បានរឹងមាំ ប្រជាជនគ្រប់ គ្នា សុទ្ធតែយល់ដឹងអំពីកាតព្វកិច្ច បុគ្គល គ្រប់ រូបដែលកើតឡើងក្នុងសង្គមហ្នឹងពីព្រោះគោល ដៅរបស់សមាគម គឺពពង្រឹងធនធានមនុស្ស របស់កម្ពុជាហ្នឹង ទៅដល់កម្រិតមួយ ស្តង់ដារ អន្តរជាតិ ហើយនិងពង្រឹងនីតិរដ្ឋនៅកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ដូច្នេះ ត្រូវកសាងនីតិរដ្ឋជាមួយគ្នាមិនមែនត្រូវការតែ អ្នកនេះ អ្នកនោះទេ យើងត្រូវការទាំងអស់គ្នា ប្រព័ន្ធផ្សព្វផ្សាយក៏យើងត្រូវការ យើងបន្តិចៗ ម្នាក់ យើងជួយគ្នា បើឃើញជាប់ចំណងហើយ យើងមានគំនិត យើងត្រូវតែប្រាប់គ្នា ដើម្បីជួយ ដោះស្រាយគ្នា មិនមែនចង្អុលទេ។ នេះជាគោល– ដៅរួម គុណតម្លៃរួមរបស់សមាគម”។yenteangគួរបញ្ជាក់ថា ការប្រកាសគ្រោងប្តឹងឱ្យ ប្រមុខរាជរដ្ឋាភិបាល បើកកញ្ចប់ទ្រព្យសម្បត្តិ ផ្ទាល់ខ្លួននេះ បានធ្វើឡើងក្រោយពេល ដែល មុននេះប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា រូបនេះ មានគម្រោងប្តឹងលោកកឹម សុខា និង លោកអេង ឆៃអ៊ាង តៅអង្គភាពប្រឆាំង អំពើពុករលួយមុនគេ ប៉ុន្តែមកដល់ពេលនេះ លោករស់ សារ៉ុម បញ្ជាក់ថា មិនទាន់ដាក់ លិខិតនេះជាផ្លូវការ ទៅអង្គភាពប្រឆាំងអំពើ ពុករលួយ នៅឡើយទេ គឺនឹងដាក់ក្រោយការចុះ ឈ្មោះបោះឆ្នោតបានបញ្ចប់ជាស្ថាពរ ដោយ មូលហេតុថា ស្ថាប័នលោកជាប់រវល់រៀបចំដង្ហែ ញត្តិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខ និងលោកចង់ទុកពេលឱ្យប្រជាជន ចុះឈ្មោះ បោះឆ្នោតបានស្រួល គ្មានការប៉ះពាល់អារម្មណ៍។ បន្ទាប់ពីនោះ គម្រោងប្តឹងទៅសម្តេចនាយក រដ្ឋមន្ត្រី និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏នឹងត្រូវចាប់ផ្តើមឡើងដែរ។លោករស់ សារ៉ុម មានប្រសាសន៍បន្ថែមថា “ទាក់ទងជាមួយនឹងករណីឯកឧត្តមកឹម សុខា ឯកឧត្តមអេង ឆៃអ៊ាង គឹយើងរក្សាជំហរប្តឹង ដដែល ក៏ប៉ុន្តែរយៈពេល តើពេលណាគឺពេល ដែលចុះឈ្មោះបោះឆ្នោត ចប់រួចរាល់ហើយ គ..ប ប្រកាសបញ្ជីឈ្មោះផ្លូវការ ដែលអាច ប្រើប្រាស់សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ ហ្នឹងបានហើយ អាហ្នឹងយ៉ាងយូរ ១អាទិត្យ គឺនីតិវិធីរបស់យើងចាប់ផ្តើមរុញ ហើយ ព្រោះអត់ពិបាកទេ ភ័ស្តុតាងដែលយើង មាននៅក្នុងដៃហើយ។ ចំពោះប្រមុខរាជរដ្ឋា ភិបាល បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ហើយសិន ព្រោះរបងវាមុតពេក មុតយ៉ាងម៉េចមុតត្រង់ថា ចង្អុលទៅគណបក្សកាន់អំណាចហ្នឹង ពុករលួយអ៊ីចេះមួយៗ អ៊ីចឹងគណបក្សប្រឆាំង ជានិមិត្តរូបនៃកំណែទម្រង់ ជាកញ្ចក់ឆ្លុះបញ្ចាំង របស់រាជរដ្ឋាភិបាល។ អ៊ីចឹងយើងធ្វើចាប់ផ្តើម គណបក្សប្រឆាំងមុន។ អ៊ីចឹងនីតិវិធីគណបក្ស ប្រឆាំងចប់ ចូលដល់គណបក្សកាន់អំណាច ហើយ។ សរុបទៅ ចង់ឱ្យស្អាតស្អំទាំង២ កាល ណាមេដឹកនាំស្អាតស្អំហើយ កាលណារដ្ឋាភិបាល ស្អាតស្អំហើយ ប្រជាជនក៏សម្បូរសប្បាយដែរ”។គួររំលឹកថា កន្លងមក លោករស់ សារ៉ុម ធ្លាប់បានប្តឹងមន្ត្រីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(..ទៅអង្គភាព ប្រឆាំងអំពើពុករលួយដែរ ប៉ុន្តែត្រូវបានអង្គភាព មិនចាត់ការបណ្តឹងនេះ ដោយសារខ្វះភ័ស្តុតាង។ ពេលនោះ លោករស់ សារ៉ុម បានចេញមុខសុំ ទោសជា សាធារណៈទៅប្រធានគ..ប កាល ពីខែមិថុនា កន្លងទៅ។ ចំពោះករណីគណបក្ស សង្គ្រោះជាតិ គម្រោងប្តឹងនេះ លោករស់ សារ៉ុម បញ្ជាក់ថា ដោយសារទ្រព្យសម្បត្តិថ្នាក់ដឹកនាំ គណបក្សនេះ មានការកើនឡើងខ្លាំង ដូចជាចម្ការ ម្រេចរបស់លោកកឹម សុខា និងវីឡារបស់លោក អេង ឆៃអ៊ាង នៅបុរីសែនសុខ រាជធានីភ្នំពេញ ដែលទើបតែទិញថ្មីៗ។ ដោយឡែកទាក់ទងនឹង គម្រោងប្តឹង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោករស់ សារ៉ុម មិនទាន់អាច ចែករំលែកព័ត៌មានលម្អិតបានទេ៕ដោយ ៖ កុលបុត្រ
ដកស្រង់ពីសារព័ត៌មាននគរធំ
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Phnom Penh Post
CNN
រស្មីកម្ពុជា
Dap News
AP
sea-television
VOD
RFI Khmer
កោះសន្តិភាព
CNC
Cambodia daily
RFA Khmer
AFP
Bayon TV
VOA Khmer
កម្ពុជាថ្មី
វីដេអួខ្លីៗ

cia លោក រស់ សារ៉ុម ចូលរួមពិធីសម្ភោធសៀវភៅ ជម្លោះព្រំដែនកម្ពុជា-ឡាវcia សម រង្ស៊ី-កឹម សុខា ចំណាយពេលចរចារគ្នាជាង៣ឆ្នាំទើបចេញជារូបរាងបក្សសង្គ្រោះជាតិcia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ២)cia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ១)cia ប្រទេសទាំង ១១ ដែលមានមហាសេដ្ឋីច្រើនជាងគេក្នុងលោកcia តើលក្ខណៈសម្បត្តិដូចម្ដេច ទើបព្រះពុទ្ធ និង ខុង ជឺ ផ្ដល់តម្លៃឲ្យជាបណ្ឌិត ?​cia លោក រស់ សារ៉ុម សម្រេចស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាcia គជប៖ មានប្រជាពលរដ្ឋខ្មែរ ៧.៨៧៣.១៩៤ នាក់ប៉ុណ្ណោះ បានចុះឈ្មោះបោះឆ្នោតcia លោក រស់ សារ៉ុម ផ្តល់កិច្ចសម្ភាសន៍ បញ្ហាការអនុវត្តច្បាប់ស្តីពីសញ្ជាតិcia លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែនcia សច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរcia ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខាcia ៥ ចំនុច ដែល Trump នឹងធ្វេីឲ្យពិភពលោកប្រែប្រួលcia គុណសម្បត្តិសម្តេចតេជោ ដេីម្បីបុព្វហេតុជាតិខ្មែរ គឺជាប់លេខ ១ ខណៈកំហុសគឺជាប់លេខ ១០០cia ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ ឱ្យ​សិង្ហបុរី