លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែន

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  29-11-2016, 10:03 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


 ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញវន្តកម្ពុជា លោករស់ សារ៉ុម បានលើកឡើងថា លោកអ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្ត សៀមរាប នៃគណបក្សសង្គ្រោះជាតិ ដែលកំពុង ជាប់ពន្ធនាគារ គឺជាវីរជនព្រំដែន និងបាននាំទុក្ខ ដល់ខ្លួន ព្រោះកើតជំងឺស្រលាញ់ជាតិ ។លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ថាបញ្ហាព្រំដែនកម្ពុជាវៀត– ណាម តុលាការកំពុងឆ្លាក់ឯកឧត្តមអ៊ុំ សំអាន ជាវីរជនព្រំដែន ខណៈសំណុំរឿងឯកឧត្តមអ៊ុំ សំអាន ក៏កំពុងឆ្លាក់តុលាការកម្ពុជា វិញ ឱ្យ មានមនសិការជាតិដូចគ្នា។សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា  មេត្តាពិចារណា ០២ ចំណុច  បើឯកឧត្តមអ៊ុំ សំអាន ចោទរដ្ឋាភិបាល ខុសមែន បញ្ហាព្រំដែនកម្ពុជាវៀតណាម គ្មាន បញ្ហាទេតើកម្ពុជា ចាំបាច់ធ្វើកំណត់ទូតជាមួយ វៀតណាម បញ្ហាព្រំដែនធ្វើអ្វី?បញ្ជាក់ ៖ សំណុំរឿងឯកឧត្តមអ៊ុំ សំអាន ខុសគ្នាដាច់ស្រឡះពីសំណុំរឿងលោកហុង សុខហួរ។ ឯកឧត្តមអ៊ុំ សំអាន មានរឿងនាំ ទុក្ខដល់ខ្លួន ព្រោះកើតជំងឺស្រឡាញ់ជាតិ ខណៈ លោកហុង សុខហួរ មានរឿងនាំទុក្ខដាក់ខ្លួន ព្រោះកើតជំងឺចង់ល្បីជ្រុលបន្ថែមលើការលើកឡើងនេះ លោករស់  សារ៉ុម បញ្ជាក់ថា ដោយមើលឃើញពីភាព ក្លាហានរបស់លោកអ៊ុំ សំអាន ទាក់ទងនឹងបញ្ហា ព្រំដែននេះ លោកស្នើឱ្យតុលាការពិនិត្យឡើង វិញ ពីនីតិវិធីច្បាប់ និងសុំឱ្យមានមនសិការចំពោះ ជាតិ។ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង នគរធំ” ជាមួយលោករស់ សារ៉ុម ជុំវិញូករណីលោកអ៊ុំ សំអាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នគរធំ ៖ ជម្រាបសួរលោករស់ សារ៉ុមតើ ចំណុចណាខ្លះដែលបញ្ជាក់ថា លោកអ៊ុំ សំអាន ជាវីរជនព្រំដែន?លោករស់ សារ៉ុម ៖ ពាក់ព័ន្ធនឹងចំណុច នេះ ខ្ញុំសូមលើកយកទឡ្ហីករណ៍២ ពាក់ព័ន្ធ ជាមួយរឿងបញ្ហាព្រំដែននេះ យើងដឹងហើយ ថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ទាំងអ្នកនយោ– បាយទាំងអស់គ្នា មិនថាគណបក្សណាទេ សុទ្ធ– តែគិតគូរទាំងអស់គ្នា ពីព្រោះជារឿងជាតិរបស់ យើង ហើយរឿងចំណុចទី១ ខ្ញុំផ្តោតសំខាន់ ទៅលើរឿងព្រំដែននេះ រវាងលោកអ៊ុំ សំអាន ហើយនិងលោកហុង សុខហួរ គឺមានលក្ខណៈ ព្រំដែនដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថា ទី១ លោក អ៊ុំ សំអាន ផែនទីដែលកាត់មាន គាត់មិនមែន ធ្វើខ្លួនឯងទេ គឺគាត់យកពីគេមកដែរទេ ជា– ពិសេស យើងថាឱ្យអស់ គឺទិញផែនទីនៅផ្សារ ហើយលោកហុង សុខហួរ គឺក្លែងកិច្ចព្រមព្រៀង តែម្តង។ អ៊ីចឹងដូចយើងនិយាយនេះ ជាទូទៅ ក្នុងនាមបុគ្គលមួយ ជាតំណាងរាស្ត្រក្តី ឬក៏ជា អ្នកស្រាវជ្រាវក្តី យើងមិនអាចមានឯកសារ ពិតប្រាកដដូចរាជរដ្ឋាភិបាលបានទេ គ្រាន់តែ មើលឃើញចំណុចណាដែលយើងរកឃើញ យើង មានការសង្ស័យ រួចយើងមានការព្រួយបារម្ភ អាហ្នឹងយើងលើកជាកង្វល់ឡើង។ អ៊ីចឹងនេះ ជាចំណុចរបស់លោកអ៊ុំ សំអាន។ ហើយមួយ ទៀត ចំណុចទឡ្ហីករណ៍ទី២ ដែលយើងរក ឃើញហ្នឹង គឺនៅពេលដែលធ្វើការបោះបង្គោល ព្រំដែនរវាងកម្ពុជា និងវៀតណាម យើងឃើញ ថា វៀតណាម ប៉ុន្មានកន្លែងហើយ ដូចជា៥ កន្លែងហើយ ដែលធ្វើប៉ុស្តិ៍ ឬក៏ជីកស្រះក្តី ស្អីៗ ហ្នឺង គឺមានបញ្ហាជាមួយរាជរដ្ឋាភិបាលកម្ពុជា ផងដែរ  ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើ កំណត់ទូតមួយចំនួន ទៅកាន់រដ្ឋាភិបាលវៀត– ណាម ផងដែរ ក៏ប៉ុន្តែកំណត់ទូតទាំងនោះ មិន ទាន់មានការឆ្លើយតបច្បាស់លាស់នៅឡើយ ហើយយើងឃើញថា កិច្ចប្រជុំបញ្ហាព្រំដែនរវាង កម្ពុជាវៀតណាម កន្លងទៅហ្នឹង យើងឃើញ ថា បញ្ហាបន្តកើតមាន គឺភាគីទាំង២ហ្នឹង រក ចំណុចគន្លឹះ ដើម្បីឱ្យត្រូវគ្នា ដើម្បីបោះបង្គោល ព្រំដែនហ្នឹង ដោះស្រាយគ្នាហ្នឹង គឺអត់ត្រូវគ្នា។ អ៊ីចឹងមានន័យថា ព្រំដែនហ្នឹងវាមានបញ្ហា។ ដូច្នេះបានជាខ្ញុំលើកឡើងថា ចំណូចហ្នឹង តុលាការ គួរតែគិតគូរឡើងវិញ ធ្វើទៅតាមច្បាប់ ដែល យើងមាន សិក្សាមើលតើអ្វីដែលគាត់និយាយ ហ្នឹងពិតឬអត់វាបានកម្រិតប៉ុនណាព្រោះ អាហ្នឹងវាពាក់ព័ន្ធរឿងជាតិ។ អ៊ីចឹងយើងយល់ ថា ចំពោះបញ្ហាលោកអ៊ុំ សំអាន នេះគឺបើ គាត់មិនទាញចំណាប់អារម្មណ៍កន្លែងព្រំដែន  គាត់មិនទៅផ្ទាល់រឿងហ្នឹង សួរថា យើងចាប់– អារម្មណ៍រឿងព្រំដែនទេយើងបានតែបារម្ភ ទេ តែយើងអត់បានធ្វើ ប៉ុន្តែលោកអ៊ុំ សំអាន គាត់ធ្វើ។ អ៊ីចឹងយើងគួរតែលើកទឹកចិត្តដល់ គាត់ទៅវិញល្អជាង ។នគរធំ ៖ អ៊ីចឹងបានន័យថា អ្វីដែលលោក អ៊ុំ សំអាន លើកឡើងទាក់ទងនឹងបញ្ហាព្រំដែន កន្លងមក សម្រាប់លោកយល់ថា ជាការត្រឹមត្រូវ មែនទេ?លោករស់ សារ៉ុម ៖ វាមិនអាចថាទាំងស្រុង ទេ ក៏ប៉ុន្តែវាជាលក្ខណៈមួយដែលបង្ហាញឱ្យជាតិ ខ្មែររបស់យើងទាំងអស់គ្នាហ្នឹងចាប់អារម្មណ៍ ឡើងវិញពីបញ្ហាហ្នឹង ពីព្រោះបញ្ហាព្រំដែនហ្នឹង វាជាបញ្ហាមន្ទិលសង្ស័យមួយដ៏ធំរវាងខ្មែរ និង វៀតណាម។នគរធំ ៖ ចំពោះពាក្យថា “វីរជនព្រំដែន” នេះ ពិតជាសមប្រើសម្រាប់លោកអ៊ុំ សំអាន នេះឬយ៉ាងណា?លោករស់ សារ៉ុម ៖ ខ្ញុំសូមបញ្ជាក់ ពាក្យ ថា “វីរជន” វាខុសពិវីរបុរស។ វីរបុរស ដូចព្រះ– កូណាយើងអ៊ីចឹង ហ្នឹងហើយវីរបុរសរបស់យើង  ជានិមិត្តរួបមួយ ប៉ុន្តែវីរជន គឺសំដៅទៅលើជន– ដែលក្លាហាន ហ៊ានធ្វើអ្វីមួយដើម្បីជាតិ ដូចជា យុទ្ធជនយើងផ្សេងៗដែលពលីនៅតាមសមរ– ភូមិ ព្រំដែនក្តី នៅឯណាក្តី ដើម្បីជាតិហ្នឹង គឺ សុទ្ធតែវីរជនហើយ។ នេះពាក្យថាវីរជន វាអត់ ទាន់ដល់វីរបុរសទេ ប៉ុន្តែយើងលើកទឹកចិត្ត ត្រង់ថា អ្វីដែលលោកអ៊ុំ សំអាន បានធ្វើ គឺដាស់– អារម្មណ៍ប្រជាជនខ្មែរឡើងវិញ មិនមែនគ្រាន់– តែថាទេ តែចុះទៅមើលផ្ទាល់ ក្នុងនាមគាត់ តំណាងរាស្ត្រ។ ហើយយើងមើលឃើញពីភាព ក្លាហានរបស់គាត់ មិនមែនគាត់ថា ធ្វើទៅមិន ដឹងខុសឬត្រូវទេ ដឹង ក៏ប៉ុន្តែធ្វើសិន ដើម្បីខ្មែរ ទាំងអស់គ្នាចាប់អារម្មណ៍ឡើងវិញ ព្រោះបញ្ហា ប្រទេសជិតខាងយើងហ្នឹងយ៉ាប់ជាងគេ គឺខាង កើតហ្នឹង គឺវាមិនច្បាស់លាស់។ អ៊ីចឹងគួរតែ លើកទឹកចិត្តឱ្យតុលាការ ចាត់ការតាមនីតិវិធី ច្បាប់។នគរធំ ៖ ក្នុងន័យនេះ តើមានការស្នើទៅ រាជរដ្ឋាភិបាលយ៉ាងណាដែរ?លោករស់ សារ៉ុម ៖ ខ្ញុំអត់ស្នើទៅរដ្ឋាភិបាល ទេ ប៉ុន្តែខ្ញុំសុំស្នើទៅតុលាការ សូមចាត់ការទៅ តាមនីតិវិធីរបស់ច្បាប់ ហើយឱ្យមានមនសិការ ជាតិខ្លះផង បើមិនមានមនសិការជាតិទេ ធ្វើ តាមតែចរន្តនយោបាយរបស់អ្នកនយោបាយទេ តុលាការខ្មែរយើងមានផ្លូវឯករាជ្យទេយើង សង្ឃឹមថា បើសិនជាតុលាការចាត់ទៅតាមនីតិ– វិធីច្បាប់ ខ្ញុំគិតថា លោកអ៊ុំ សំអាន អាចមាន លទ្ធភាពច្រើនជាងលោកហុង សុខហួរ។នគរធំ ៖ ចុងក្រោយ លោកមានអ្វីបញ្ជាក់ បន្ថែមទាក់ទងនឹងករណីព្រំដែននេះ?លោករស់ សារ៉ុម ៖ ជាការបញ្ជាក់ ខ្ញុំសូម អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមខិតខំ ប្រឹងប្រែងថែមទៀត ពាក់ព័ន្ធជាមួយនឹងបញ្ហា ព្រំដែនកម្ពុជាវៀតណាមហ្នឹង គឺជម្រះមន្ទិល សង្ស័យសព្វបែបយ៉ាងទាំងអស់របស់ប្រជាជន ខ្មែរយើង ពាក់ព័ន្ធនឹងបញ្ហាព្រំដែន សូមឱ្យ បង្ហាញកាន់តែច្បាស់ កាន់តែលឿន កាន់តែល្អ ដើម្បីឱ្យប្រជាជនបានដឹងទាំងអស់គ្នា ពេលនោះ បញ្ហាព្រំដែននឹងត្រូវបានបញ្ចប់៕ដោយ ៖ កុលបុត្រ ដកស្រង់ពីកាសែតនគរធំ
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Phnom Penh Post
CNN
រស្មីកម្ពុជា
Dap News
AP
sea-television
VOD
RFI Khmer
កោះសន្តិភាព
CNC
Cambodia daily
RFA Khmer
AFP
Bayon TV
VOA Khmer
កម្ពុជាថ្មី
វីដេអួខ្លីៗ

cia លោក រស់ សារ៉ុម ចូលរួមពិធីសម្ភោធសៀវភៅ ជម្លោះព្រំដែនកម្ពុជា-ឡាវcia សម រង្ស៊ី-កឹម សុខា ចំណាយពេលចរចារគ្នាជាង៣ឆ្នាំទើបចេញជារូបរាងបក្សសង្គ្រោះជាតិcia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ២)cia ក្បូនជីវិតនយោបាយ លោក សម រង្ស៊ី (ភាគ១)cia ប្រទេសទាំង ១១ ដែលមានមហាសេដ្ឋីច្រើនជាងគេក្នុងលោកcia តើលក្ខណៈសម្បត្តិដូចម្ដេច ទើបព្រះពុទ្ធ និង ខុង ជឺ ផ្ដល់តម្លៃឲ្យជាបណ្ឌិត ?​cia លោក រស់ សារ៉ុម សម្រេចស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាcia គជប៖ មានប្រជាពលរដ្ឋខ្មែរ ៧.៨៧៣.១៩៤ នាក់ប៉ុណ្ណោះ បានចុះឈ្មោះបោះឆ្នោតcia លោក រស់ សារ៉ុម ផ្តល់កិច្ចសម្ភាសន៍ បញ្ហាការអនុវត្តច្បាប់ស្តីពីសញ្ជាតិcia លោក​រស់ សារ៉ុម ថា លោក​អ៊ុំ សំអាន ជា​វីរ​ជន​ព្រំ​ដែនcia សច្ច​ធម៌​​ប្រវត្តិ​​សាស្ត្រ លោក​រស់ សារ៉ុម ថា កម្ពុជា​ក្រោម និង​កោះ​ត្រល់ ជា​ទឹក​ដី​ខ្មែរcia ពាក់​ព័ន្ធ​ពុក​រលួយ លោក​រស់ សារ៉ុម គ្រោង​ប្តឹង​សម្តេច​ហ៊ុន សែន ក្រោយ​លោក កឹម សុខាcia ៥ ចំនុច ដែល Trump នឹងធ្វេីឲ្យពិភពលោកប្រែប្រួលcia គុណសម្បត្តិសម្តេចតេជោ ដេីម្បីបុព្វហេតុជាតិខ្មែរ គឺជាប់លេខ ១ ខណៈកំហុសគឺជាប់លេខ ១០០cia ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ ឱ្យ​សិង្ហបុរី