អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បើកវគ្គបណ្តុះបណ្តាលអំពីព័ត៌មានក្លែងក្លាយ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  25-03-2019, 4:41 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ: នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាពរបស់លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដោយមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត។ 

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ បង្ហាត់បង្ហាញដោយគ្រូឧទ្ទេសនាមជាជនជាតិបរទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងចែករំលែក បទពិសោធន៍ ចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិឱ្យបានយល់ដឹងអំពីព័ត៌មានក្លែងក្លាយ ក៍ដូចជាអំពីយុទ្ធសាស្ត្រ យុទ្ធវិធី និងវិធីសាស្ត្រផ្សេងៗ ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព។

លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាពិសេសក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ ដោយចាត់ទុកថា " វគ្គបណ្តុះបណ្តាលស្តីពីព័ត៌មានក្លែងក្លាយ"នេះ មានសារៈសំខាន់ណាស់សម្រាប់ការងារគ្រប់គ្រង អប់រំសាធារណមតិ ដោយសារក្នុងបរិបទឌីជីថលនេះ មានព័ត៌មានក្លែងក្លាយជាច្រើនបាន និងកំពុងកើតមានឡើងក្នុងសង្គមជាតិ ហើយដែលបាននាំឱ្យសាធារណមតិមានការភ័ន្តច្រឡំ ហើយប្រការនេះមិនត្រឹមតែជាការបំពុលសង្គមតែប៉ុណ្ណោះនោះទេ  ព័ត៌មានក្លែងក្លាយមួយចំនួនក៍បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងនាំឱ្យមានការរើសអើងពូជសាសន៍ ប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល និងស្ថាប័នទាំងឯកជន និងសាធារណៈ និងជាពិសេសក៍ជាកត្តាដែលអាចនឹងនាំឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់ជាតិយើងជាមួយនឹងសហគមន៍អន្តរជាតិទៀតផងដែរ។


លោក ស្វាយ ស៊ីថា ក៍បានលើកឡើងផងដែរថា ការចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ គឺជាភារកិច្ចដ៍សំខាន់បំផុតមួយក្នុងការគ្រប់គ្រងសាធារណមតិ ព្រោះប្រទេសជាតិយើងនៅពេលបច្ចុប្បន្ននេះក៍កាន់តែរីកចំរើន ស្ថានភាពរស់នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ទាំងជីវភាព និងសំភារៈកាន់តែទំនើប គួបផ្សុំនឹងសិទ្ធិសេរីភាពដ៍ទូលំទូលាយរបស់ប្រជាជនផងនោះ ដូច្នេះភារកិច្ចដ៏ចម្បងនៅតាមក្រសួងស្ថាប័ន និងគ្រប់បណ្តារាជធានី ខេត្ត ត្រូវតាមដាន និងសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីព័ត៌មានក្លែងក្លាយ ព្រោះនេះជាមេរោគ រឺក៍ជាកំទេចភ្លើង ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយចំនួនដូចជា Facebook , Youtube ប្រៀបបាននឹងសាំងដែលនឹងនាំឱ្យឆាបឆេះបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសដែលរកបានដោយពិបាកបំផុត និងសុភមង្គលក្នុងសង្គមគ្រួសារយើងបាន។ 

លោក ស្វាយ ស៊ីថា ក៍បានកត់សម្គាល់ផងដែរថា ព័ត៌មានក្លែងក្លាយដែលបានកើតឡើង គឺជាយុទ្ធសាស្ត្រ និងវិធីសាស្ត្ររបស់ក្រុមជនមួយចំនួនដែលមានគោលបំណង និងផែនការក្នុងការលាបពណ៌ បង្កភាពវឹកវរ ចលាចលសង្គម ឬក្នុងគោលដៅបង្កើតឡើងនូវបដិវត្តន៍ពណ៌ជាដើម។

លោកក៍បានសំណូមពរបន្ថែមផងដែរថា ដើម្បីបន្តគ្រប់គ្រងសាធារណមតិអោយបានល្អប្រសើរ និងជាពិសេសជាការចូលរួមក្នុងការការពារសុខសន្តិភាព ឯករាជ្យ និងអធិបតេយ្យភាពជាតិ គប្បីនៅតាមបណ្តាក្រសួង ស្ថាប័ននីមួយៗត្រូវខិតខំទប់ស្កាត់ការបំពុលដោយព័ត៌មានក្លែងក្លាយ និងត្រូវតែដើរតួនាទីឱ្យបានសកម្ម ជាអ្នកពន្លត់ ឬបន្សាបនូវព័ត៌មានក្លែងក្លាយឱ្យបានលឿនរហ័សបំផុតតាមដែលអាចធ្វើបាន។

លោក ស្វាយ ស៊ីថា ក៍បានសង្កត់ធ្ងន់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិដែលជាសិក្ខាកាមផង និងជាគ្រូបង្គោលផងនឹងបន្តទំនាក់ទំនងគ្នាបានល្អរវាងស្ថាប័នរដ្ឋ និងសាធារណជន ហើយនឹងចូលរួមលើកទឹកចិត្ត ក៏ដូចជាសហការជាមួយអ្នកសារព័ត៌មានដើម្បីរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ដោយយកចំណេះដឹង និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនេះយកទៅអនុវត្តជាក់ស្តែងនៅតាមក្រសួង ស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕ អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
AP
Phnom Penh Post
CNN
VOA Khmer
កម្ពុជាថ្មី
RFA Khmer
កោះសន្តិភាព
sea-television
AFP
Bayon TV
RFI Khmer
Cambodia daily
VOD
វីដេអួខ្លីៗ

cia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀតcia លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជាcia លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពតcia លោក អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជនcia សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតថា ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូលcia លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តcia មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវcia លោក អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូនលោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិcia ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរcia អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន នៅថ្ងៃទី១ ខែសីហា ស្តីពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»cia កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរcia សន្និបាតបូកសរុបលទ្ធផលការងារសម្រាប់អាណត្តិទី៥របស់កាកបាទក្រហមកម្ពុជាcia ការប្រមូលចំណូលពន្ធកើនឡើងជិត៣០ភាគរយ នៅឆមាសទី១ឆ្នាំ២០១៩នេះcia ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា