សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតជិត ២ពាន់នាក់

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  27-03-2019, 4:23 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


  ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ ក្នុងនោះមាននារី ៧១៣ នាក់ផងដែរ។ គរុសិស្ស និស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥ នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់។

  ថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីមកប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានអប់រំ នាពេលនេះ ។សម្ដេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះវិស័យអប់រំ ដែលពេលនេះ យើងទទួលបាននូវធនធានគ្រូបង្រៀនជាបន្តទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាអទិភាពចំបងរបស់កម្ពុជា ។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជ័យលាភីរបស់គរុសិស្ស គរុនិស្សិតទាំងអស់ដែលបានទទួលសញ្ញាបត្រនាពេលថ្ងៃនេះ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមកក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសកម្ពុជាយើង។

  សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា វិទ្យាស្ថានជាតិអប់រំនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៧៩ ដែលពេលនោះយើងមានតែវគ្គខ្លីៗតែប៉ុណ្ណោះសំរាប់បណ្តុះបណ្តាលគ្រូបង្រៀន ព្រោះយើងមិនមានគ្រូបង្រៀនច្រើននោះទេ។ បន្ទាប់មកក្រោយ ឆ្នាំ១៩៧៩ មានគ្រូបង្រៀនយើងមួយចំនួនក៏បានស្លាប់បាត់បងជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ចាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព យើងបានអភិវឌ្ឍវិស័យអប់រំអោយមានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីកម្ពុជាបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នៅក្នុងឆ្នាំ ១៩៩៨ គឺយើងបានរៀបចំប្រព័ន្ធអប់រំនេះឡើងវិញ ដោយយើងចាប់ផ្តើមពង្រាយសាលារៀន និងគ្រូបង្រៀនរបស់យើងទៅតាមបណ្តាខេត្ត ឬតំបន់នានាដើម្បីបង្ហាត់បង្រៀន បណ្តុះបណ្តាលធនធានមនុស្សរបស់យើងដោយការអប់រំពេលនោះ គឺបានផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ។ បច្ចុប្បន្ននេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើឲ្យយុវជន យុវនារី មានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរការចំពោះគ្រូបង្រៀនគ្រប់រូបដែលបានលះបង់ដ៏ធំធេង ក្នុងការផ្តល់ចំណេះជំនាញ ទៅអ្នកជំនាន់ក្រោយ។ ដូច្នេះហើយទើបយើង មានទិវារំលឹកគុណគ្រូបង្រៀន ជារៀងរាល់ឆ្នាំ ដើម្បីសំដែងនូវការដឹងគុណចំពោះគ្រូបង្រៀនរបស់យើង។
  នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនរំលឹកទៅដល់គរុនិស្សិតទាំងអស់ត្រូវរក្សាអោយបាន និងប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ក្នុងការរស់នៅ ជាពិសេសការអប់រំទៅដល់មនុស្សជំនាន់ក្រោយ ដូចជាការគោរពចាស់ទុំ និងគោរពច្បាប់សង្គមជាតិ អោយបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ចំពោះក្រមសីលធម៌ និងការគោរពច្បាប់សង្គម ដូចជាបញ្ហាបង្កភាពអសន្តិសុខក្នុងសង្គម បង្ករហឹង្សាបាញ់បោះអាងខ្សែបុណ្យសក្តិធំ បញ្ហាសីលធម៌ក្នុងការបើកបរ និងការបង្ករនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ល។ ដែលទាំងអស់នេះកើតឡើងដោយសារការរស់នៅខ្វះសីលធម៌ និងគុណធម៌នេះឯង។   
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាយើងនឹងត្រូវមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពីព្រោះកន្លងមកនេះកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងប្រទេសអ្នកមានទៅទៀត ដែលទាំងនេះធ្វើអោយយើងបាត់បង់ប្រយោជន៍ការងារ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកយកញ្ហានេះ ទៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រនាសប្តាហ៍នេះ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
  នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងអបអរសាទរ ចំពោះ គរុនិស្សិត គរុសិស្សទាំងអស់ដែលទទួលសញ្ញាបត្រ ដោយបានផ្តល់នូវថវិការមួយចំនួនសំរាប់ការជប់លៀងជូនគរុនិស្សិតទាំងអស់នៅថ្ងៃនេះ និងសំរាប់ដំណើរកម្សាន្តទៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជូនថវិកាលើកទឹកចិត្តដល់គរុសិស្ស គរុនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនរៀល។  មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់គរុសិស្ស គរុនិស្សិតទាំងអស់ សូមអោយទទួលបាននូវភាពជោគជ័យក្នុងអាជីពរបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយជាទីបំផុត៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កោះសន្តិភាព
sea-television
កម្ពុជាថ្មី
CNN
VOA Khmer
Dap News
CNC
VOD
RFA Khmer
Cambodia daily
រស្មីកម្ពុជា
AP
RFI Khmer
Bayon TV
Phnom Penh Post
AFP
វីដេអួខ្លីៗ

cia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យcia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់cia លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន