ឧកញ៉ា ​គិត ធាង​ ម្ចាស់ក្លិបកំសាន្តរ៉ុក ត្រូវ​បាន​បញ្ជូន​ពី​គុក​ប៉េហ្ស៊ី​ មក​មន្ទីរពេទ្យ​​រុស្ស៊ី {ដោះលែង?}

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  02-04-2019, 3:26 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា គិត ធាង ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ុ​ក​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវ​បាន​បញ្ជូន​ពី​គុក​ប៉េ​ហ្ស៊ី​ភ្នំពេញ​មក​កាន់​មន្ទីរពេទ្យ​រុស្ស៊ី​ កាលពី​យប់មិញ ដោយ​មូលហេតុ​បញ្ហា​សុខភាព។​ 

កងកម្លាំង​ឆ្មាំ​គុក​មួយ​ចំនួន ​ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ ដើម្បី​យាមកាម បង្ការ​ខ្លាច​មាន​បញ្ហា​កើតឡើង​ដូច​ករណី​មេ​ភេរវកម្ម​ សោម ឯក បាន​លួច​រត់​ពេល​បញ្ជូន​ពី​គុក​ប៉េ​ហ្ស៊ី មកកាន់​មន្ទីរពេទ្យ​រុស្ស៊ី​ ​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ។​ 

លោកស្រី​មេធាវី ពឹង ធីតា បានដាក់​ពាក្យសុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​ឲ្យ​ឧកញ៉ា គិត ធាង ចេញពី​ពន្ធនាគារ PJ មក​ដេកពេទ្យ​រុស្ស៊ី​វិញ ដោយសារ​មាន​បញ្ហា​ឈឺ​សួត។​ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នកឧកញ៉ា​ គិត ធាង ដាក់​ពន្ធនាគារ PJ បណ្ដោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​ពី​បទ​សម្រួល​ឲ្យ​មាន​ការប្រើប្រាស់​គ្រឿងញៀន​ ដោយ​ខុសច្បាប់ តាម​មាត្រា​​​៤៤ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។​ មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ​​​ចែងថា អំពើ​ជួល​ទីកន្លែង ផ្ដល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺជា​បទ​សម្រួល​ឲ្យ​ប្រើប្រាស់ ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្ដន្ទាទោស​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២០​លាន​រៀល។​ 

លោក​ឧកញ៉ា ​គិត ធាង​ ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​រ៉ុ​ក ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បញ្ជូន​មក​តុលាការ​ក្រោយ​មាន​ប្រតិកម្ម​ពី​ សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ពាក់ព័ន្ធ​ករណី​រឹបអូស​គ្រឿងញៀន​ប្រមាណ​៥០​គីឡូ​ក្រាម​ពី​ក្នុង​ក្លឹប​រ៉ុ​ក។​ រហូតមកដល់​ពេលនេះ ​មាន​មនុស្ស​ចំនួន​២១​នាក់ ​រួមទាំង​ឧកញ៉ា​ គិត ធាង​ ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​សារ​តែ​ករណី​គ្រឿងញៀន​កណ្ដាល​ក្រុង​នេះ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
AP
Phnom Penh Post
CNN
VOA Khmer
កម្ពុជាថ្មី
RFA Khmer
កោះសន្តិភាព
sea-television
AFP
Bayon TV
RFI Khmer
Cambodia daily
VOD
វីដេអួខ្លីៗ

cia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀតcia លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជាcia លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពតcia លោក អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជនcia សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតថា ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូលcia លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តcia មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវcia លោក អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូនលោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិcia ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរcia អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន នៅថ្ងៃទី១ ខែសីហា ស្តីពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»cia កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរcia សន្និបាតបូកសរុបលទ្ធផលការងារសម្រាប់អាណត្តិទី៥របស់កាកបាទក្រហមកម្ពុជាcia ការប្រមូលចំណូលពន្ធកើនឡើងជិត៣០ភាគរយ នៅឆមាសទី១ឆ្នាំ២០១៩នេះcia ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា