រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់រឿងរឹប អូស លុយជនជាតិចិនជាង ៣,៥លានដុល្លា រកប្រភពអត់ឃើញ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  11-05-2019, 11:28 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញៈ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លុយរបស់ជនជាតិចិនជាង ៣,៥លានដុល្លារ ដែលត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជានោះ គឺដោយសារតែសមត្ថកិច្ចមិនអាចស្រាវជ្រាវរកឃើញពីប្រភពនៃលុយ ថាចេញមកពីណានោះទេ ដូច្នេះត្រូវទុកជាសម្បត្តិរដ្ឋ។ ការថ្លែងនេះ ធ្វើឡើង ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

 សម្តេចបន្តថា ប្រសិនបើដឹងថាប្រភពលុយនេះចេញពីណាមកនោះ គឺខាងកម្ពុជា នឹងពិនិត្យមើលហើយប្រគល់ទៅឱ្យវិញ។សម្តេចក្រហាឡោម លើកឡើងថា ការលាងលុយគឺជាបទល្មើសឆ្លងដែន។ កន្លងទៅ អង្គការអន្តរជាតិបានចាត់ទុកកម្ពុជា ជាប្រទេសប្រផេះ ក្នុងរឿងលាងលុយកខ្វក់។ «អាហ្នឹងយើងអត់ត្រូវមើលស្រាលទេ។ ពីប្រផេះទៅ បើថាវាមិនមក ស វិញ វាអាចទៅខ្មៅ។ ការវិវត្តរបស់វា បើសិនយើងធ្វើប្រឆាំងការលាងលុយនេះ វាមក ស វិញ វាលែងប្រផេះហើយ។ ប៉ុន្តែបើយើងមិនធ្វើ វាក៏លែងប្រផេះដែរ វាទៅជាខ្មៅ»។

 សម្តេចបានព្រមានពីផលវិបាកថា ការលាងលុយនេះ គឺបានប្រយោជន៍តែទៅលើមន្រ្តីពាក់ព័ន្ធខិលខូចដែលឃុបឃិតតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស និងខូចផលប្រយោជន៍ជាតិ។ បើអង្គការអន្តរជាតិនោះ គេដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅជុំវិញរឿងលុយកខ្វក់នេះភ្លាម គឺគេមានលក្ខខណ្ឌរបស់គេ ដែលធ្វើឱ្យមានការពិបាកជាងមុន ក្នុងការប្រតិបត្តិការហិរញ្ញវត្ថុរបស់កម្ពុជា។

 ដោយឡែកជុំវិញរឿងរឹបអូសលុយជនជាតិចិនយកទៅទុកនៅធនាគារជាតិនោះ សម្តេច ស ខេង បានមានប្រសាសន៍ថា វានឹងផ្តល់ប្រយោជន៍ដល់មន្រ្តីមួយចំនួនតូច ឬធ្វើឱ្យតម្លៃអចលនទ្រព្យឡើងថ្លៃ នៅពេលពួកគេយកលុយនោះទៅទិញ ប៉ុន្តែនេះគ្រាន់តែភ្លើងចំបើងតែប៉ុណ្ណោះ តែបន្សល់ទុកនូវការខូចខាតកិត្តិយសជាតិ និងផលប្រយោជន៍យូរអង្វែង។សូមរំលឹកថា លុយជាង៣,៥ លានដុល្លារ ដែលមានប្រភពមិនច្បាស់លាស់ ត្រូវបានយកទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីជាភស្តុតាង ក្នុងសំណុំរឿងចាប់ខ្លួនជនជាតិចិន៣នាក់ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប៉េហ្ស៊ី។
zzxជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយសារបាននាំយកសាច់ប្រាក់សរុបចំនួន  ៣ ៥២០ ០០០ដុល្លារអាមេរិក ចេញពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជា។ ពួកគេអះអាងថា លុយនេះគឺដើម្បីយកមកវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀត បានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់៕ 
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កម្ពុជាថ្មី
រស្មីកម្ពុជា
Cambodia daily
AFP
RFA Khmer
VOD
sea-television
AP
CNC
RFI Khmer
CNN
VOA Khmer
Phnom Penh Post
Dap News
កោះសន្តិភាព
Bayon TV
វីដេអួខ្លីៗ

cia បែកធ្លាយរឿងយកដីរដ្ឋលក់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើមានបាន...!!!cia គយទីលានត្រួតពិនិត្យរទេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា គាបសង្កត់ប្រជាពលរដ្ឋ ដោយចេញវិក័យប័ត្របង់ពន្ធមិនប្រក្រតីcia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ