ប្រជុំផ្សព្វផ្សាយការងារជំនាញ និងចែកជូននូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុចរបស់ សម្តេចតេជោដល់មូលដ្ឋានអាវុធហត្ថទូទាំង រាជធានីភ្នំពេញ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  18-05-2019, 8:41 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញ ដល់មន្ត្រី ការិយាល័យជំនាញ និង មូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១២ ដើម្បីដាស់តឿនរំលឹកនិងពង្រឹង នូវនិតិវិធី ក្នុងការអនុវត្តច្បាប់ ព្រមទាំងដាក់ចេញនូវផែនការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ 

  លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរំលឹកបន្ថែមដល់នាយទាហាន នាយទាហានរង ទាំងអស់ ឲ្យយកចិត្តទុកដាក់ លើការរៀបចំ សេដ្ឋកិច្ចគ្រួសារ ថែរក្សាសុខភាពឲ្យបានល្អ ហាត់ប្រាពឲ្យបានទៀងទាត់ ជាពិសេសត្រូវទៅឲ្យគ្រូពេទ្យពិនិត្យសុខភាពយ៉ាងហោចណាស់មួយឬពីរដងក្នុងមួយឆ្នាំ។

  ឆ្លៀតក្នុងឱកាសប្រជុំផ្សព្វផ្សាយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតផ្តិតនូវ បាវចនា អភិក្រម និង អនុសាសន៍១០ចំណុច របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជធាណាចក្រកម្ពុជា ចែកជូនដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាទីបញ្ជាការរាជធានីផ្ទាល់ ដើម្បីយកទៅដាក់តាំងជានិមិត្តរូប ក្នុងការដាស់តឿនក្រើនរំលឹក ដល់កិច្ចអនុវត្តិ ការងារប្រចាំថ្ងៃរបស់ខ្លួន ដែលរួមមានខ្លឹមសារដូចខាងក្រោម៖

 - បាវចនា ០២១. កែទម្រង់ខាងក្នុង២. បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ- អភិក្រម ០៥១. ឆ្លុះកញ្ចក់២. ងូតទឹក៣. ដុសក្អែល៤. ព្យាបាល៥. និងវះកាត់- អនុសាសន៍ ១០ចំណុច១- ត្រៀមខ្លួនជាស្រេចការពារឯករាជ្យ អធិបតេយ្យជាតិ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិ របស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន,

 ២- រួមជាមួយកម្លាំងផ្សេងទៀត រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មផ្សេងៗ ត្រូវធ្វើឲ្យប្រទេសរបស់យើងទៅជាប្រទេស ដែលមានសុខសន្តិភាពពិតប្រាកដ ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាពដែលរកបានដោយលំបាក។
  ៣- ខិតខំប្រយុទ្ធប្រឆាំងភេវរកម្ម និងវាយកំទេចចោលឲ្យទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយ:មធ្យោបាយមិនប្រជាធិបតេយ្យ និងផ្ទុយជាមួយរដ្ឋធម្មនុញ្ញ ។ កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រិតជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ ។ យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
  ៤- សូមឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិសេសពេលមាន គ្រោះមហន្តរាយ កងទ័ពជាកូនចៅប្រជាជន នៅទីកន្លែងណាក៏ដោយត្រូវមើលត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដល់ ប្រជាពលរដ្ឋ ដែលមានការលំបាក ខិតខំធ្វើ នូវកិច្ចការដែលយើងអាចធ្វើទៅរួច ជួយដល់ប្រជាជន ជាពិសេសប្រជាជន ដែលមានជីវភាពក្រីក្រជួបការលំបាក  ហើយកុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែកដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង។
  ៥- ត្រូវគាំទ្រដល់កម្លាំងអនុវត្តច្បាប់ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដ៏ទៃទៀត។ កងទ័ពទាំងអស់ ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើ នោះទេ។ ចូលរួមរក្សានូវត្រី ធនធានជលផលដ៏កម្ររបស់យើង មិនត្រូវចូលរួមនឹងអំពើអសកម្មនានា ទាក់ទងនឹងវិស័យ ជលផលដែលធ្វើការនេសាទដោយខុសច្បាប់នោះទេ។ ត្រូវចូលរួមរក្សា នូវធនធានធម្មជាតិដ៏ទៃទៀត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  ៦- គាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ខិតខំទប់ស្កាត់ការរកស៊ីគេចពន្ធ និង ឧក្រិដ្ឋកម្មឆ្លងដែន ។ ត្រូវរួមគ្នា មិនមែនជាភារកិច្ចដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគយ ឬ អង្គភាពពន្ធដារនោះទេ ប៉ុន្តែត្រូវមានការជួយគាំទ្រទាំងអស់គ្នា ហើយខ្លួនយើងម្នាក់ៗ ក៏ត្រូវបំពេញកាតព្វកិច្ចពន្ធដារដូចគ្នា។
  ៧- ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក ការហ្វឹកហ្វឺនត្រូវធ្វើជាប្រចាំគ្រប់មុខជំនាញទាំងអស់ សម្ភារៈកាន់តែទំនើប បើមនុស្សមិនទំនើប គឺស្មើនិងគ្មានសម្ភារ:ទាំងនោះទេ ។ ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ មានន័យថា ហូរញើសនៅទីលានហ្វឹកហាត់ គឺកាត់បន្ថយការហូរឈាម និង ការស្លាប់នៅទីលានប្រយុទ្ធ ហើយសុំយកឱកាសនេះផ្តាំផ្ញើ សុំខិតខំសម្រកក្បាលពោះ។
  ៨- ត្រូវយកចិត្តទុកដាក់ថែទាំសម្ភារៈយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ដែលជាគ្រឿងបំពាក់សម្រាប់កងទ័ព របស់់យើង ហើយត្រូវពិនិត្យវាជាប្រចាំ ត្រូវតែថែទាំឱ្យបានគត់មត់ដើម្បីធានាថា អាវុធរបស់យើងនេះប្រើប្រាស់បាន ហើយចំគោលដៅនៅពេលដែលមានការគឺចំគោលដៅ។
  ៩- យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដើម្បីឲ្យកងទ័ពយើងមានគ្រប់លក្ខណ:សម្បត្តិ និងថែទាំសុខភាព ជម្រកស្នាក់នៅ ទីកន្លែងនានា ម្ហូបអាហារ ត្រូវបន្តការយកចិត្តទុកដាក់មើលថែទាំថែមទៀតនូវជីវភាពរបស់កងទ័ព ហើយអង្គភាពនិមួយៗត្រូវម្ចាស់ការធ្វើខ្លួនឯង ដើម្បីបន្ថែមទៅលើរបបដែលរដ្ឋផ្តល់ជូន ដោះស្រាយការព្យាបាលឲ្យបានហ្មត់ចត់  ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងនៅក្នុងជួរ ត្រូវយកចិត្តទុកដាក់ចំពោះកងទ័ពដែលបានចូលនិវត្តន៍តាមរយ:សមាគមអតីត:យុទ្ធជន។
  ១០- កងទ័ពត្រូវដើរតួនាទីជាអ្នកការទូតក្នុងការកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងកសាង ទំនាក់ទំនងល្អជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក។ តាមរយៈទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាងនោះហើយ ដែលធ្វើឲ្យទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋ ប្រសើរ ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គឺបានប្រសើរឡើង ។
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
sea-television
RFA Khmer
Dap News
កោះសន្តិភាព
កម្ពុជាថ្មី
Bayon TV
RFI Khmer
AFP
VOA Khmer
CNC
CNN
Cambodia daily
AP
VOD
Phnom Penh Post
រស្មីកម្ពុជា
វីដេអួខ្លីៗ

cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យcia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់cia លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនcia អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈcia លោក ពេជ្រ ប៊ុនធិន ណែនាំដល់ក្រុមការងារគ្រប់ថ្នាក់បង្កើនការខិតខំដោះស្រាយបញ្ហាឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋcia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀត