សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ពន្ធ័ ករណី អំពើរំលោភលើទំនុកចិត្ត

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  05-06-2019, 6:44 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


សៀមរាប៖ កាលពីថ្ងៃទី២៩និងថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៩ ជនសង្ស័យ ឈ្មោះអៀង គាហេង នឹងបក្ខពួក បានក្លែងធ្វើជាជួលម៉ូតូ អោយភ្ញៀវ ជិះកំសាន្ត ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ពីកន្លែង ជួលម៉ូតូ យីហោ "សៀមរាបស្គូតធឺរេនថល"ស្ថិតនៅ  ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ចំនួន០៥គ្រឿងមាន៖-ម៉ូតូម៉ាកzoomer X សេរី ឆ្នាំ២០១៨ ចំនួន ០៣គ្រឿង ~ស្លាកលេខ សៀមរាប 1AE-9752~ស្លាកលេខ សៀមរាប1AC-9508~ស្លាកលេខ បាត់ដំបង1AF-0066-ម៉ូតូម៉ាក Click០១គ្រឿង សេរី  ឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប1AC-6195-ម៉ាកPCX០១គ្រឿង សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប1AC-1576. ដែលម៉ូតូខាងលើនេះ ជារបស់ ជនរងគ្រោះ ឈ្មោះហុង សុថុល ភេទប្រុស  អាយុ៣៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់  ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។ 

លុះដល់ថ្ងៃទី០១ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ២២ៈ០០នាទីជនសង្ស័យ ខាងលើ ក៏បានមករក ជួលម៉ូតូបន្ថែមទៀត តែជនរងគ្រោះ ឆ្ងល់ហើយសួរជនសង្ស័យថាម៉ូតូ០៥គ្រឿង មុនយកទៅណាមិន ឃើញ ?  ជនសង្ស័យខាងលើ បានឆ្លើយថាម៉ូតូដែលជួលជិះនោះគឺនៅផ្ទះសំណាក់ ដោយមានការ សង្ស័យ មិនឃើញម៉ូតូដែលជនសង្ស័យជួលជិះនោះជាច្រើន គ្រឿង ហើយបន្តជួលជិះបន្ថែមទៀត ជនរងគ្រោះ ក៏បានប្តឹងសមត្តកិច្ចនិងនាំជនសង្ស័យមកប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីធ្វើការសាកសួរ និងទទួលពាក្យបណ្តឹង ពីជន រងគ្រោះ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរនបាលក្រុងសៀមរាប ក្រោមកិច្ចសហការណ៍ដ៏ល្អ រវាង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង ផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំនីតិវិធីដោយលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ បាននាំជនរងគ្រោះ ទៅរាជធានីភ្នំពេញ ដើម្បី សហការណ៍គ្នា ជា មួយ កម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ចុះធ្វើការ ស្រាវជ្រាវនិងដកហូត ម៉ូតូរបស់ជនរងគ្រោះចំនួន០៥គ្រឿង ត្រឡប់មកខេត្ត សៀមរាប វិញ។  

នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ខណះដែលនគរបាលនិងជនរងគ្រោះ ត្រឡប់មកសៀមរាបវិញ បុគ្គលិក  ហាងជួលម៉ូតូ យីហោ "សៀមរាបស្គូតធឺរេនថល"បានខលប្រាប់មក ជនរងគ្រោះថា មានជនសង្ស័យម្នាក់ ឈ្មោះ អ៉ឹង  ឆាយហេង  ភេទប្រុស អាយុ២២ឆ្នាំ  រស់នៅភូមិ០១ សង្កាត់ បឹងព្រលឹត ខណ្ឌ  ៧មករា រាជធានីភំ្នពេញ បានមកជួលម៉ូតូម៉ាកហុងដា CLICK ពណ៌ ស សេរី ឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀរាប 1AC6135 លេខម៉ាស៊ីន ០១៦១៨០៥ ដោយជនសង្ស័យ បានប្រាប់ទៅបុគ្គលិក ជនរងគ្រោះថាជួលជិះក្នុងភូមិសាស្ត្រក្រុងសៀមរាប តែសង្ស័យ បានកំពុងជិះគេចខ្លួនទៅភ្នំពេញ ។ 

ក្រោយពីជនរងគ្រោះ និង នគរបាលក្រុងសៀមរាប យើង ទទួល បានព័ត៌មានភ្លាមៗ ក៏បានស្នើរតាមរយះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដើម្បីសុំកិច្ចសហការពី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើការ ឃាត់ជនសង្ស័យ រួមទាំងម៉ូតូរបស់ជនរងគ្រោះ យកមក អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការសាកសួរ ។ 

 ក្រោយសួរនាំជនសង្ស័យ ឈ្មោះ អ៉ឹង  ឆាយហេង  ភេទប្រុស អាយុ២២ឆ្នាំ  រស់នៅភូមិ០១ សង្កាត់ បឹងព្រលឹត ខណ្ឌ  ៧មករា រាជធានីភំ្នពេញ បានសារភាពថាខ្លួនពិត ជាយកម៉ូតូរបស់ជនរងគ្រោះ បំរ៉ុងយកទៅលក់ក្នុងរាជធានីភ្នំពេញពិតមែន។  យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យ នៅថ្ងៃទី៤ខែមិថុនានេះ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ 

ចំណែក វត្ថុតាងដែលដកហូតបានមកវិញ ដោយ មានការឯកភាព ពី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ត្រូវបាន នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបធ្វើការប្រគល់ទទួល ជូនជនរងគ្រោះ យកទៅប្រើប្រាស់ឡើងវិញរួចរាល់ហើយផងដែរ ។ ក្នុងនាមអធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប យើងខ្ញុំក៏សូមធ្វើការ អំពាវនាវដល់បងប្អូនអាជីវករទាំងអស់ដែលប្រកប មុខរបរជួលកង់ម៉ូតូ មេត្តាបង្កើនការប្រុងប្រយ័ត្ន ឲបានខ្ពស់ដើម្បីជៀសវាង ជួបនូវបញ្ហារងគ្រោះ ដូចដែលបានរៀបរាប់ជូនខាងលើផងដែរ ។
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
sea-television
RFA Khmer
Dap News
កោះសន្តិភាព
កម្ពុជាថ្មី
Bayon TV
RFI Khmer
AFP
VOA Khmer
CNC
CNN
Cambodia daily
AP
VOD
Phnom Penh Post
រស្មីកម្ពុជា
វីដេអួខ្លីៗ

cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យcia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់cia លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនcia អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈcia លោក ពេជ្រ ប៊ុនធិន ណែនាំដល់ក្រុមការងារគ្រប់ថ្នាក់បង្កើនការខិតខំដោះស្រាយបញ្ហាឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋcia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀត