សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរ និងជូនពរជ័យដល់បងប្អូនខ្មែរឥស្លាម ដែលបានបញ្ចប់ដោយជោគជ័យ ពិធីអំណត់បួសខែរ៉ម៉ាឌន

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  05-06-2019, 11:30 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានបង្ហោះសារចូលរួមអបអរសាទរ និងជូនពរជ័យ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលបានបញ្ចប់ពិធីអំណត់បួស ខែរ៉ម៉ាឌន ដោយជោគជ័យ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។

  ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចអរគុណ ចំពោះបងប្អូនខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសន្តិភាព គាំទ្រ និងមានជំនឿជឿជាក់មកលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

  សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាសដ៏សែនរីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា (អ៊ីត អាល់ហ្វ៊ីទ្រី ) នៅថ្ងៃពុធទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ដែលត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

  ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយបានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។

  ខ្ញុំសូមបួងសួងឲ្យបងប្អូនទាំងអស់ សូមទទួលបាននូវសេចក្កីសុខ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឲ្យអល់ឡោះទទួលយកនូវកុសលផលបុណ្យ នៃខែបួសរ៉ម៉ាឌន ដែលបងប្អូនបានគោរពប្រតិបត្តិ ក្នុងរយៈពេលកន្លងមក កុំបីអាក់ខានឡើយ»។

  សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី២ ខែ រ៉ាម៉ាឌន ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅក្នុងពិភពលោក បានបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែ ក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់ នៅលើសកលលោក៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កម្ពុជាថ្មី
រស្មីកម្ពុជា
AFP
Phnom Penh Post
RFI Khmer
CNC
Dap News
sea-television
CNN
VOD
VOA Khmer
RFA Khmer
Bayon TV
កោះសន្តិភាព
AP
Cambodia daily
វីដេអួខ្លីៗ

cia ករណីរំលំដងសន្ទូចនៅក្នុងការដ្ឋានសាងសង់បុរី( ដឹផាក ស៊ីធី ប៉ោយប៉ែត )បណ្ដាលឲ្យស្លាប់មនុស្សចំនួន៥ នាក់រងរបួសចំនួន៤នាក់cia បែកធ្លាយរឿង នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរ មន្ត្រីគយ យ៉ាងខ្លាំងcia លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋជួបការលំបាកcia ពិតជាខ្លាំងមែនម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ គ្មានសមត្ថកិច្ចណាចុះបង្ក្រាបcia ឆ្អឹងមាន់ រួមនិងប្រហិតសាច់មាន់ ខូចគុណភាព នាំចេញពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបcia អាជ្ញាធរ ក្រុងប៉ោយប៉ែត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ឆ្នាំ២០២០cia នគរបាលប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំcia បទល្មើសព្រហម្មទ័ណ្ឌកើតឡើងចំនួន៤៣លើកមនុស្សស្លាប់ចំនួន៦នាក់​ និង រងគ្រោះ២២នាក់cia ដើរដាក់អន្ទាក់សត្វ ក្នុងចំការមីន ជាន់មីនដាច់ជើងទាំងពីរcia បុរសម្នាក់ បើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការcia មួយប្រព្រិចភ្នែកសោះផ្ទះចំនួន៦ខ្នងត្រូវភ្លើងឆេះខ្ទេចខ្ទីគ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារcia កម្លាំងចម្រុះ ចុះពិនិត្យ ទីតាំង សង្ស័យ លក់ ស៊ី សា និង បារី អេ ឡិច ត្រូ និក ក្នុងក្រុងប៉ោយ ប៉ែតcia ចេញពីផ្ទះទៅឆ្លុះសត្វត្រូវបានពស់ចឹកបណ្ដាលឲ្យស្លាប់cia អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់ប្រជាកសិករ ជ្រើសពូជស្រូវល្អ ដើម្បីទទួលបានទិន្នផលច្រើនcia កម្មករសំណង់ម្នាក់ត្រូវបាន ប្រពន្ធប្រទះឃើញដេកស្លាប់ក្នុងការដ្ឋានសំណង់ក្នុងប៉ោយប៉ែត