រដ្ឋមន្រ្តីអប់រំ និងអគ្គរាជទូតជប៉ុន ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសូត្រខ្មែរដំបូងគេ នៅកម្ពុជាតម្លៃជិត១០ម៉ឺនដុល្លារ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  06-06-2019, 11:15 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

  មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project_for Constructing Silk Center at Royal University of Phnom Penh»។

  ក្នុងនោះថវិកាចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយលើជំនាញការសូត្រ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

  ក្រៅពីថវិការបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សម្រាប់សាងសង់អគារមជ្ឈមណ្ឌល ក៏ទទួលបានការជួយឧបត្ថម្ភជាសម្ភារបរិក្ខារ និងសម្ភារស្រាវជ្រាវមួយចំនួន ពីអង្គការ UNDP ផងដែរ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៦,៣០០ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

  លោក ហង់ ជួនណារ៉ុន បានថ្លែងថា ការដាំមន ចិញ្ចឹមដង្កូវនាង មានតាំងពីយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នដោយសារកត្ដាមួយចំនួន ដែលធ្វើឲ្យវិស័យនេះ មិនសូវមានការរីកចំរើន ជាពិសេសគឺខ្វះខាតនូវការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបែបវិទ្យាសាស្រ្ត។

  លោករដ្ឋមន្ដ្រី បានបញ្ជាក់ផងដែរថា វិស័យសូត្រនេះ មានសារៈសំខាន់ណាស់ និងផ្តល់ប្រយោជន៍ជាច្រើន ចំពោះប្រជាកសិករ ដូចជា៖១- ផ្តល់ការងារ និងប្រាក់ចំណូលបន្ថែមដល់កសិករ២- ផ្តល់លទ្ធភាពឲ្យចាស់ជរា ស្រ្តី និងជនពិការអាចចូលរួមបាន៣- កាត់បន្ថយចំណាកស្រុក៤- មិនប៉ះពាល់ដល់បរិស្ថាន៥- អភិរក្សនិងលើកស្ទួយប្រពៃណីទំនៀមទំលាប់ខ្មែរយើង។

  ជាមួយគ្នានោះ លោក ហង់ ជួនណារ៉ុន ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានមើលឃើញពីបញ្ហាសង្គម និងសារៈសំខាន់ទាំងអស់នេះ ហើយមានគំនិតផ្តួចផ្តើមប្រមូលផ្ដុំ ក្រុមអ្នកស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហានេះ។

  បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងនេះ នឹងអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែទូលំទូលាយ។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីកន្លែងមួយដែលភាគី ពាក់ព័ន្ធនៃឧស្សាហកម្មសូត្រទាំងអស់ ទាំងរដ្ឋ និងឯកជន នឹងរួមសហការគ្នា ដើម្បីស្ដារឡើងវិញនូវសូត្រខ្មែរ ហើយនិងក្លាយជានិមិត្ដរូបនៃមិត្ដភាព រវាងជប៉ុន និងកម្ពុជា ផងដែរ។

  លោកបានបញ្ជាក់ផងដែរថា ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននេះ មានគោលបំណងឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផលិតពងដង្កូវនាង ដែលគ្មានជំងឺ ហើយផ្គត់ផ្គង់ទៅដល់កសិករប្រមាណ ៥០គ្រួសារ ព្រមទាំងផ្ទេរបច្ចេកទេស ទៅដល់កសិករ ទាំងនេះ ដើម្បីឲ្យពួកគាត់អាចចិញ្ចឹមដង្កូវនាងប្រកបដោយស្ថេរភាព និង អាចបង្កើនប្រាក់ចំណូលទាំងកសិករ និងភាគីពាក់ព័ន្ធ នៃឧស្សាហកម្មសូត្រ។

  សូមជម្រាបថា មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។* គោលដៅទីមួយ របស់មជ្ឈមណ្ឌល គឺស្រាវជ្រាវ និងផលិតឲ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបានសរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឲ្យកសិករ តាមរយៈកសិករបង្គោល ដែលបានជ្រើសរើស។

 * គោលដៅទីពីរ គឺធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិតនូវផលិតផលនានា ដូចជាសាប៊ូគ្រឿងសម្អាង និងអាហារបំប៉នជាដើម។សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវសូត្រ ពីខែកក្កដា ឆ្នាំ២០១៧ ដោយបានបង្កើតក្រុមសូត្រ ដែលក្នុងនោះ មានការចូលរួមពីនិស្សិតនិងសាស្ត្រាចារ្យ មកពីដេប៉ាតឺម៉ង់បួន នៃសាកលវិទ្យាល័យរួមមាន៖ ដេប៉ាតឺម៉ង់ជីវវិទ្យា ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ ដេប៉ាតឺម៉ង់អភិវឌ្ឍសហគមន៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ក្រុមសូត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចបាននូវសកម្មភាពមួយចំនួន ដូចជា៖

 ១- ស្រាវជ្រាវនិងបង្កាត់ដង្កូវនាងប្រភេទក្នុងស្រុក ដែលមានសុខភាពល្អ (អត្រារស់រានជាង៩០%)២- ចែកចាយពូជដង្កូវនាងល្អ ដល់កសិករបង្គោលបីសហគមន៍ គឺសហគមន៍សូត្រឱរ៉ាល់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ និងស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក៣- ចែកចាយពូជមន និងដង្កូវនាងដល់កសិករ៥០គ្រួសារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៤- ជ្រើសរើស និងបណ្តុះបណ្តាលកសិករបង្គោលចំនួនប្រាំសហគមន៍ មកពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងមណ្ឌលគីរី ដែលមានផ្ទៃដីដាំមនប្រមាណ១៨ហិកតា៥- រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសនានាចំនួនប្រាំមួយដង ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ១៨០នាក់ ជានិស្សិតនិងកសិករបង្គោល៦- ស្រាវជ្រាវនិងផលិត បាននូវសាប៊ូដុសមុខ ពីប្រូតេអ៊ុនចម្រាញ់ចេញពីសរសៃសូត្រ ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កម្ពុជាថ្មី
កោះសន្តិភាព
Phnom Penh Post
RFI Khmer
VOD
Dap News
CNC
CNN
sea-television
Bayon TV
VOA Khmer
RFA Khmer
រស្មីកម្ពុជា
AFP
AP
Cambodia daily
វីដេអួខ្លីៗ

cia កំលាំងP.Mក្រុង និងកំលាំងស្នាក់ការសន្តិសុខ ៥៦៨ ចុះបង្រ្កាបគ្រឿងញៀន ទ្រង់ទ្រាយធំ នៅក្នុងខារ៉ាអូខេយីហោ AJRcia ប៉េអឹមខេត្តសៀមរាបចាប់ជនជាតិចិន១៣នាក់ពាក់ព័ន្ធល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណេតcia កម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើអនុស្សារណៈសំខាន់ៗ លើការជំរុញកិច្ចសហប្រតិបត្តិការcia ឯកត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការ ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣cia នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតី បិទសិក្ខាសាលាតំបន់អាសុីប៉ាស៊ីហ្វិកលើកទី៥cia រដ្ឋបាលខេត្តសៀមរាបរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣cia ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន ចំណុះយោធភូមិភាគទី៥cia បនាយករដ្ឋមន្រ្តីសិង្ហបុរី ទទួលជួបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំឡុងបំពេញទស្សនកិច្ចនៅសិង្ហបុរីcia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមសន្និសីទកំពូល CICA នៅប្រទេសតាគីជីស្ថានcia សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាcia លោកស្រី ភឿង សកុណា៖ គ្មានជោគជ័យពីក្រៅណាមួយកើតឡើង ដោយគ្មានជោគជ័យពីផ្ទៃក្នុងខ្លួនឯងនោះឡើយ!cia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីអត្ថប្រយោជន៍និងកាលានុវត្តភាព៣ចំណុចរបស់បដិវត្តន៍ឧស្សាហកម្មទី៤cia "ម៉ោងមនុស្សឬយក្ស"គណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ អំពីដំណើរមាតុភូមិនិវត្តន៍ថ្នាក់ដឹកនាំគណបក្ស ខណៈពេលវេលានៅតែកំណត់មិនច្បាស់លាស់cia "មានត្រឹម១អាណត្តិទី៦" ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បំភ្លឺករណីប្រសាសន៍សម្តេច ហ៊ុន សែន ខណៈលោក រស់ សារ៉ុម ប្រាប់កាសែតនគរធំថាគួរលុបចោលមុនអាណត្តិcia នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២