នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  10-06-2019, 7:52 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


(កំពង់ចាម)៖ ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងគណៈប្រតិភូនៃកងទ័ពប្រជាជនវៀតណាម និងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះយោធភូមិភាគទី២ជាច្រើនរូបទៀត។

  នៅក្នុងឱកាសនៃពិធីសម្ពោធនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកយកសច្ចភាពប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាពសំខាន់ៗ រួមមាន៖*ទី១៖ ការផ្លាស់ប្ដូររបបពីសង្គមរាស្ត្រនិយម ទៅជារបបសាធារណរដ្ឋខ្មែរ (របបលន់ ណល់) ដែលនាំសង្គ្រាមចូលស្រុក មានការទម្លាក់គ្រាប់បែក គ្រាប់ផ្លោង ធ្វើឲ្យមនុស្សស្លាប់ ពិការ ដែលបន្សល់ទុករហូតដល់បច្ចុប្បន្ន។ បញ្ហានៃការផ្លាស់ប្ដូររបបនេះបានឈានដល់របប ប៉ុល ពត ប្រល័យពូជសាសន៍ខ្លួនឯង កាប់សម្លាប់ និងបំផ្លិចបំផ្លាញខ្ទេចខ្ទីទាំងអស់។ *ទី២៖អ្នកដែលរំដោះយើងទាំងអស់គ្នា គឺសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ៤រូបទៀត បានលះបង់ប្រពន្ធ កូន មិត្តភ័ក្ដិ អាយុជីវិត និងប្រទេសជាតិដើម្បីចេញទៅរំដោះយើងទាំងអស់គ្នា ដោយសម្ដេចមិនខ្លាចការស្លាប់ដោយជាន់មីន ការស្លាប់ដោយប៉ះជាមួយកងទ័ពប្រជាជនវៀតណាមដែលជាមិត្ត និងដោយគេចាប់ និងបញ្ជូនមកវិញ។ សម្ដេច ហ៊ុន សែន មិនមែនរត់យករួចខ្លួន ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនទេ គឺលោកមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ដោយលោកបានរួមសហការជាមួយមិត្តវៀតណាមបង្កើតបានវរៈសាមគ្គីសង្គ្រោះជាតិ ហៅថាវរៈលេខ១២៥ រហូតដល់ការបង្កើតបាននូវរណៈសិរ្សសាមគ្គីសងគ្រោះជាតិ ២ ធ្នូ ១៩៧៨ ដោយមានចលនាទាំងក្នុង និងក្រៅ។ ចលនានេះបានសហការជាមួយកងទ័ពប្រជាជនវៀតណាមដើម្បីរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ប៉ុន្តែសង្គ្រាមមិនទាន់ចប់នៅឡើយទេ រហូតមកដល់ឆ្នាំ១៩៩៨ទើបសង្គ្រាមបានបញ្ចប់ កម្ពុជាមានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ និងការរស់នៅប្រកបដោយសុខដុមរមនា។ 

 ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតបស្នងចំពោះអ្នកដែលបានរំដោះយើងដោយត្រូវកត្ដញ្ញូ និងដឹគុណ រស់នៅដោយសុខដុមនីយកម្ម និងត្រូវការពារនិងថែរក្សាសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ។

  បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានណែនាំ និងក្រើនរំលឹក ចំណុចសំខាន់ៗចំនួន១០ ដើម្បីជាទុនបន្ថែមសម្រាប់បំពេញការងារ នៅតាមកន្លែងរៀងៗខ្លួន៖
*ទី១៖ យល់ច្បាស់នូវតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃកិច្ចការពារខឿនឯករាជ្យជាតិរបស់ប្រជាជន ដើម្បីធានាដល់កិច្ចការពារប្រទេស និងផលប្រយោជន៍ជាតិ។ នោះគឺត្រូវតែសកម្មអនុវត្តការងារតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអង្គភាព ឲ្យបានសម្រេចភារកិច្ចនិងទទួលជោគជ័យ។

*ទី២៖ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ និងអនុវត្តច្បាប់ ជាពិសេស ត្រូវតែគោរពវិន័យ បទបញ្ជា លក្ខន្តិកៈទូទៅរបស់យោធិននៃកងយោធពលខេមរភូមិន្ទដោយស្មារតីភ្ញាក់រឭក។ សិក្សាស្រាវជ្រាវស្វែងយល់ពីច្បាប់ នីតិវិធី ឯកសារបទដ្ឋានគតិយុត្តិទាក់ទិននឹងបញ្ហាព្រំដែន ដើម្បីលើកកម្ពស់ កិច្ចសហការជាមួយប្រទេសជិតខាងល្អដោយគោរពផលប្រយោជន៍ទៅវិញទៅមក។

*ទី៣៖ អនុវត្តឲ្យខ្ជាប់ខ្លួន និងជាប្រចាំនូវគោលការណ៍ដឹកនាំ ព្រមទាំងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលជាត្រីវិស័យសម្រាប់កសាងអត្តចរិតខ្លួននិងដឹកនាំកងឯកភាពនិងស្ថាប័ន រួមមាន៖ អភិក្រមប្រាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បាវចនាពីរ «កែទម្រង់ខាងក្នុង បង្កើនមិត្តភាពខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងបទបញ្ជាដប់ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលថ្លែងនៅក្នុងទិវាគម្រប់ខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក។

*ទី៤៖ ក្តាប់ជាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេស ជាពិសេសសភាពការណ៍ ដែលមានការពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទដើម្បីត្រៀមលក្ខណៈអនុវត្តបទបញ្ជា។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបំបែកបំបាក់ បំផ្លិចបំផ្លាញការឯកភាពរបស់កងយោធពលខេមរភូមិន្ទ តាមរយៈការប្រើប្រាស់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវគោរពនិងអនុវត្តបទបញ្ជាតាមឋានានុក្រម។

*ទី៥៖ ពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងអង្គភាព ឲ្យបានល្អស្តាប់មតិយោបល់ និងទទួលយកបទពិសោធន៍ថ្មីៗ ពីមជ្ឈដ្ឋានជុំវិញ និងយកចិត្តទុកដាក់ខ្ពស់នូវទស្សនៈជាសមូហភាព ទាំងការរស់នៅ និងធ្វើការងារ ដោយត្រូវចាត់ទុកថាសាមគ្គី គឺជាស្នូលនៃភាពជោគជ័យ នៃការអនុវត្តភារកិច្ច។ ម្យ៉ាងវិញទៀត ត្រូវធ្វើទំនាក់ទំនងឲ្យបានល្អជាមួយមហាជន ព្រោះថាកងយោធពលខេមរភូមិន្ទ ជាកូនចៅប្រជាជន បង្កើតដោយប្រជាជន និងបម្រើប្រជាជន។

 *ទី៦៖ រៀបចំទុកដាក់ថែទាំ និងជួសជុលមធ្យោបាយ គ្រឿងបំពាក់អាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ និងឧបករណ៍បច្ចេកទេស ដើម្បីបង្កាបាននូវការខ្ជះខ្ជាយ និងបាត់បង់ លើកកម្ពស់មនសិកាប្រើប្រាស់សន្សំសំចៃ និងរក្សាបានគត់មត់តាមលក្ខណៈបច្ចេកទេស។ ជាពិសេស ត្រូវយកចិត្តទុកថែរក្សានិងជួសជុលជំរុំជម្រក សំណង់អគារដែលជាអំណោយរបស់មិត្តវៀតណាម ដោយចាត់ទុកថានោះជាការរួមចំណែក និងចែករំលែកដែលមិនអាចកាត់ថ្លៃបាន។

*ទី៧៖ បន្តរៀនសូត្រចំណេះដឹងទូទៅ ជំនាញថ្មីៗ និងភាសាបរទេសដែលចាំបាច់ ចែករំលែកចំណេះដឹង និងជំនាញដែលទទួលបានពីការរៀនសូត្រ ដល់សហការីដែលនៅក្នុងអង្គភាព ដោយទឹកចិត្តភាតរៈ ព្រមទាំងលើកកម្ពស់សីលធម៌រស់នៅ កាយសម្បទា និងការកម្សាន្តសប្បាយ។ទន្ទឹមនឹងនេះ ត្រូវតែលើកកម្ពស់ការយល់ដឹងអំពីផលវិបាក នៃគ្រឿងញៀនខុសច្បាប់ ព្រមទាំងមានវិធានការប្រុងប្រយ័ត្ន បង្កាទប់ស្កាត់ និងសហការបង្ក្រាប បានទាន់ពេលវេលានូវការផលិត ចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវដើម្បីរួមចំណែករក្សា បានគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

*ទី៨៖ ចូលរួមកសាងអង្គភាពក្រោមការដឹកនាំរបស់មេបញ្ជាការរបស់ខ្លួន ដើម្បីក្លាយជាអង្គភាពរៀបរយ រស់នៅនិងធ្វើការងារស្អាត និងមានអនាម័យល្អ ព្រមទាំងត្រូវយកចិត្តទុកដាក់ចិញ្ចឹមសត្វ និងបង្កបង្កើនផលដើម្បីធានាជីវភាពរស់នៅរបស់យោធិនបន្ថែម លើគោលរបបកំណត់។

*ទី៩៖ ចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបវិបត្តិធម្មជាតិ ការជញ្ចៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ផ្តល់ការរក្សាសន្តិសុខ និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតជាដើម។

*ទី១០៖ លើកកម្ពស់ទំនាក់ទំនងជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តោយព្រំដែនប្រទេសជិតខាង ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឈរលើគោលការណ៍គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ជាពិសេសជាមួយកម្លាំងនិងអាជ្ញាធរព្រំដែនប្រទេសវៀតណាម ដោយសហការឲ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ផ្តល់ជូនព័ត៌មានគ្នាទៅវិញទៅមកដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ក្នុងករណីចាំបាច់ ព្រមទាំងជួយបង្កលក្ខណៈងាយស្រលដល់ប្រជាពលរដ្ឋរកស៊ី និងចេញចូលតាមព្រំដែន៕ (ម៉េង)
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
VOD
CNN
Cambodia daily
RFI Khmer
AFP
RFA Khmer
sea-television
AP
កម្ពុជាថ្មី
Phnom Penh Post
កោះសន្តិភាព
Bayon TV
VOA Khmer
វីដេអួខ្លីៗ

cia កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តចុះចាប់កន្លែងលក់ស្រាក្លែងបន្លំផ្លាកយីហោ ជាបន្តបន្ទាប់cia ប្រយ័ត្នអ្នកចូលចិត្តស្រាថ្លៃ អាជ្ញាធរ ចុះ បង្ក្រាប ទីតាំង លក់ស្រាក្លែងក្លាយ រាប់ពាន់ដបcia អ្នកជំងឺអស់កម្លាំង និង ឈឺក្បាលសោះពេទ្យ សង្ស័យស្ទើរភ្លើងព្យាបាល ខុស ប្រក្រតី បណ្តាលឱ្យអ្នកជំងឺស្លាប់បាត់cia បែកធ្លាយរឿងយកដីរដ្ឋលក់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើមានបាន...!!!cia គយទីលានត្រួតពិនិត្យរទេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា គាបសង្កត់ប្រជាពលរដ្ឋ ដោយចេញវិក័យប័ត្របង់ពន្ធមិនប្រក្រតីcia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ