កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (អប៊ីស៊ី) លើកទី២៧

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  09-07-2019, 4:48 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ថៃ៖ បន្ទាប់ពីបានធ្វើការពិភាក្សាឆ្លងកំណត់ហេតុរួមគ្នាថ្នាក់ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី២៧ និងបានធ្វើការចុះហត្ថលេខាទទួលស្គាល់លើកំណត់ហេតុនៃកិច្ចប្រជុំក្រុមលេខាភាគីកម្ពុជា-ថៃ និងបានធ្វើការពង្រៀងដាក់ជូនគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគដាក់ចេញទិសដៅសម្រាប់ការប្រជុំលើកទី២៧ ទទួលបានលទ្ឋផលល្អការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥ កម្ពុជានិងភូមិភាគទី១ ថៃសម្រាប់លើកទី២៧ ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះនៅសណ្ឋាគារហូលីដេអ៊ីនក្រុងបាងកកនៃព្រះរាជាណាចក្រថៃ។

  ក្នុងកិច្ចប្រជុំនេះមានវត្តមានលោក ណារ៉ុង ផាន់ ជិតកែធែ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃនិងលោក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ ជាសហប្រធាននៃការប្រជុំរួមគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង, បន្ទាយមានជ័យមេបញ្ជាការរងយោធភូមិភាគ, តំណាងខេត្តជាប់ព្រំដែននិងសមាជិកក្រុមការងារភាគីថៃកម្ពុជាជាច្រើនរូបដែលកិច្ចប្រជុំនេះភាគីថៃធ្វើជាម្ចាស់ផ្ទះ។

  កិច្ចប្រជុំក្នុងគោលបំណងពិភាក្សារកទិសដៅដោះស្រាយនិងរំលឹកឡើងវិញនូវភាពរីកចំរើននៃការអភិវឌ្ឍន៍លើគ្រប់វិស័យដែលពាក់ព័ន្ទទៅនឹងសម្ពន្ឋ័ភាពកងទ័ពនិងសន្តិសុខតាមព្រំដែនដោយពិចារណាកំណត់ទស្សនវិស័យក្នុងក្របខណ្ឌ័គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(អប៊ីស៊ី) រវាងយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃ, ដែលក្នុងនោះភាគីទាំងពីរបានធ្វើការពិភាក្សាការងារទៅលើខ្លឹមសារនៃកិច្ចប្រជុំលើកទី២៦កន្លងមកដែលគណៈកម្មាធិការថ្នាក់ភូមិភាគទាំងពីរទទួលបានលទ្ឋផលជាវិជ្ជមានលើការងារសន្តិសុខសុវត្ថិភាពតាមបណ្តោយព្រំដែន, ក្នុងនោះកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបានបង្កើនកិច្ចសហប្រតិបត្តិការនៅគ្រប់សកម្មភាពដោយមានការយោគយល់អធ្យាស្រ័យនិងដោះស្រាយដោយសន្តិវិធីក្នុងគោលដៅកសាងតំបន់ព្រំដែនកម្ពុជាថៃជាតំបន់សន្តិភាពកិច្ចហប្រតិបត្តិការនិងការអភិវឌ្ឍន៍។អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់ទៅវិញទៅមកដែលពាក់ពន្ឋ័នឹងបញ្ហាផ្សេងៗនឹងផ្សះផ្សាការយោគយល់គ្នាក្នុងការការពារដោះស្រាយបញ្ហាដែលកើតមានឡើងដោយប្រើយន្តការក្នុងក្របខណ្ឌ័របស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(អប៊ីស៊ី) និងបន្តសហការណ៍ទប់ស្កាត់ដោយផ្តោតទៅលើករណីដូចជាការជួញដូរតាមបណ្តោយព្រំដែន. ករណីគ្រឿងញៀន. ពលករចំណាកស្រុកខុសច្បាប់ឧក្រិដ្ឋកម្មឆ្លងដែន. ការបង្ការនិងបង្រ្កាបបទល្មើសតាមព្រំដែន. ការជួញដូរមនុស្សនិងក្មេងអនាថា. កិច្ចហប្រតិបត្តិការវិស័យសេដ្ឋកិច្ចសង្គមកិច្ចបរិស្ថានវិទ្យាសាស្ត្របច្ចេកទេសវិស័យអប់រំនិងទេសចរណ៍។ តាមរយៈនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៧រយៈពេល០២ថ្ងៃកន្លងមកនេះភាគីទាំងពីរបានទទួលលទ្ឋផលជាវិជ្ជមានព្រមទាំងបានឯកភាពរាល់សំណើនិងសំណូមពរដើម្បីសហការណ៍អនុវត្តន៍បន្តនិងមានប្រសិទ្ឋភាព។

  ថ្លែងបិទការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(អប៊ីស៊ី)លើកទី២៧ លោក ឯកសំអូន និងលោក ណារ៉ុងផាន់ ជិតកែធែ ជាសហប្រធាននៃកិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះស្ថាបន័ទាំងពីរភាគីកម្ពុជាថៃដែលមកទល់ពេលនេះបានរួមសហការណ៍ល្អ ទាំងកិច្ចការងារនៅតាមខ្សែបន្ទាត់ព្រំដែននិងបានផ្តល់នូវលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងពីរប្រកបមុខរបរដោះដូរប្រចាំថ្ងៃបានសមរម្យ. លោកសហប្រធានទាំងពីរបានលើកឡើងនៅការស្វាគមន៍និងភាពរីករាយឯកភាពទៅលើកិច្ចសហប្រតិបត្តិការស្តែងចេញជាផ្លែផ្កាគួរឲ្យមោទនៈ. ព្រមទាំងបានសំណូមពរដល់កងកម្លាំងនៃប្រទេសទាំងពីរកម្ពុជា-ថៃបង្កើនកិច្ចសហការណ៍ទ្វេថែមទៀត. ដើម្បីអោយកិច្ចដំណើការនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសម្រាប់លើកទី២៨នាឆ្នាំខាងមុខទទួលបានលទ្ឋផលល្អ។បន្ទាប់មកលោក ឯក សំអូន និងលោក ណារ៉ុងផាន់ ជិតកែធែ ជាសហប្រធានបានចុះហត្ថលេខាទទួលស្គាល់លើកំណត់ហេតុនៃកិច្ចប្រជុំនិងបានជូនកាដូរអនុស្សាវរីយ៍ទៅវិញទៅមកព្រមទាំងបានថតរូបរួមគ្នាផងដែរ ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
AP
Phnom Penh Post
CNN
VOA Khmer
កម្ពុជាថ្មី
RFA Khmer
កោះសន្តិភាព
sea-television
AFP
Bayon TV
RFI Khmer
Cambodia daily
VOD
វីដេអួខ្លីៗ

cia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀតcia លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជាcia លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពតcia លោក អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជនcia សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតថា ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូលcia លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តcia មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវcia លោក អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូនលោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិcia ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរcia អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន នៅថ្ងៃទី១ ខែសីហា ស្តីពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»cia កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរcia សន្និបាតបូកសរុបលទ្ធផលការងារសម្រាប់អាណត្តិទី៥របស់កាកបាទក្រហមកម្ពុជាcia ការប្រមូលចំណូលពន្ធកើនឡើងជិត៣០ភាគរយ នៅឆមាសទី១ឆ្នាំ២០១៩នេះcia ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា