ក្រសួងការងារ និងអង្គការ GIZ សហការអនុវត្តកម្មវិធី «គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី»

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  10-07-2019, 1:02 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ GIZ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការអនុវត្តកម្មវិធី «គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និង កាត់ដេរនៅទ្វីបអាស៊ី» (GIZ, FABRIC) នៅកម្ពុជា ក្រោមអធិបតីភាពជាសាក្សី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ ពិធីនេះ ចុះហត្ថលេខាបានធ្វើឡើងដោយលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត Guenter Riethmacher នាយក GIZ ប្រចាំប្រទេសកម្ពុជា។

  លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រទាំងថវិកាក៏ដូចជាអ្នកជំនាញបច្ចេកទេសជួយដល់កម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលកន្លងមក។ លោក ពេញចិត្តចំពោះការអនុវត្តគម្រោង GIZ ក៏ដូចជាការជួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់មកដល់កម្ពុជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ភាគី GIZ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការ នូវការផ្តល់ជំនួយក្នុងការអនុវត្តគម្រោងឱ្យទទួលជោគជ័យបន្ថែមទៀត។ ភាគីទាំងពីរបានបង្ហាញការរីករាយចំពោះកិច្ចសហការនេះ និងសន្យាបន្តកិច្ចការងារនេះបន្ថែមទៀតទៅលើគម្រោងដើម្បីឈានសម្រេចបានភាពជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកម្មវិធី «គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី» (GIZ, FABRIC) នៅកម្ពុជាមានរយៈពេល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២១ ដែលមានថិវកា គិតជាទឹកប្រាក់សរុបចំនួន ៦លានអឺរ៉ូ សម្រាប់ប្រទេសបង់ក្លាដេស កម្ពុជា ចិន មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងវៀតណាម។

  គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ រួមមាន៖

 - គាំទ្រដល់បណ្តាស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ថ្នាក់ជាតិ និងកម្រិតសហគ្រាស គ្រឹះស្ថានដើម្បីពង្រឹងអនុលោមភាពតាមបទដ្ឋានសង្គម និងការងារដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនៅព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន និងធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រនៅកន្លែងធ្វើការ។
 - ផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង GIZ, FABRIC ដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ។ 
 - ផ្តល់ជំនួយបច្ចេកទេសដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់អនុវត្តសកម្មភាពទាំងឡាយដែលគាំទ្រដល់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីដែល ធ្វើការក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
AP
Phnom Penh Post
CNN
VOA Khmer
កម្ពុជាថ្មី
RFA Khmer
កោះសន្តិភាព
sea-television
AFP
Bayon TV
RFI Khmer
Cambodia daily
VOD
វីដេអួខ្លីៗ

cia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀតcia លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជាcia លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅទំនប់ប្រទាក់ក្រឡា ខេត្តកំពតcia លោក អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជនcia សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតថា ជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូលcia លោក វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តcia មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈមានឱកាសបង្កើននូវការទំនាក់ទំនងមិត្តភាព សមត្ថភាព និងការទទួលខុសត្រូវcia លោក អ៊ិត សំហេង អញ្ជើញចូលរួមពិធីជប់លៀងជូនលោក Scott Schlossberg មន្រ្តីទទួលបន្ទុកវិស័យការងារនៃស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលត្រូវបញ្ចប់អាណត្តិcia ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរcia អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មាន នៅថ្ងៃទី១ ខែសីហា ស្តីពី «សមិទ្ធផល ១ឆ្នាំ ក្រោយការបោះឆ្នោត»cia កម្ពុជា-តួកគី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរcia សន្និបាតបូកសរុបលទ្ធផលការងារសម្រាប់អាណត្តិទី៥របស់កាកបាទក្រហមកម្ពុជាcia ការប្រមូលចំណូលពន្ធកើនឡើងជិត៣០ភាគរយ នៅឆមាសទី១ឆ្នាំ២០១៩នេះcia ឯកអគ្គរដ្ឋទូតស៊ុយអែតចប់អាណត្តិកោតសសើរពីការអភិវឌ្ឍ និងសភាពការណ៍ពិតនៅកម្ពុជា