ក្រសួងទេសចរណ៍ និង ICC-Angkor ពិគ្រោះគ្នាជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  01-08-2019, 12:43 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) រួមជាមួយអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា បានជួបប្រជុំពិភាក្សាលើការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញ។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ ក្រោអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រ សួងទេសចរណ៍ និងមានការចូលរួមពីលោកសាស្រ្តាចារ្យ Azédine BESCHAOUCH លេខាធិការអចិន្ទ្រៃយ៍នៃ ICC-Angkor លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា សហប្រធាន ICC ( បារាំង ជប៉ុន) លោកនាយកអង្គការ UNESCO ប្រចាំកម្ពុជា និងមន្ត្រីរាជការមួយ ចំនួនទៀត។

  លោក ថោង ខុន បានលើកឡើងថា នេះអាចចាត់ទុកថានេះជាកិច្ចប្រជុំលើកដំបូងដែលសហប្រធាន អ្នកជំនាញ ICC-Angkor អង្គការ UNESCO អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ បានរួមគ្នាប្រជុំពិភាក្សាអំពីការ ជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ (និយា យដោយឡែក) និងនៅសៀមរាប និងតំបន់បេតិកភណ្ឌផ្សេងទៀត (និយាយជារួម)។ ពិតណាស់ថា ប្រាសាទ អង្គរវត្ត ដែលជាដួងព្រលឹងជាតិ គឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ហើយទេសចរណ៍វប្បធម៌ គឺជាឆ្អឹងកងដ៏សំខាន់នៃវិស័យទេស ចរណ៍កម្ពុជា ខណៈដែលខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍អាទិភាពសម្រាប់កម្ពុជាផងដែរ។

  កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិប្រមាណ ២.៥៩ លាននាក់ កើនឡើង ៥.៤៣%។ រយៈពេល៦ខែ ដើម ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%។  លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងមានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នា ប៉ុន្តែបញ្ហាសំខាន់មុនគេ គឺសៀមរាបត្រូវ ការការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពន្យារការស្នាក់នៅរបស់ពួកគេ»។

  កាលពីឆ្នាំ២០១៨ កន្លងមក ដើម្បីទ្រទ្រង់កំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ដែលមានក្រសួងទេសចរណ៍ជាប្រធាន ហើយច្ចុប្បន្នក្រុមការងារជំនាញបានកំពុងសិក្សារៀបចំផែនការមេនេះយ៉ាងសកម្ម។ ផែនការមេនេះនឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម និងការធ្វើសមាហរណកម្មជាមួយផែន ការគ្រប់គ្រងតំបន់អង្គរ (TMP) របស់អាជ្ញាធរជាតិអប្សរាផងដែរ។

  ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប រួមមាន៖ * ការជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀម រាប ជាពិសេសតំបន់ព្រែកទាល់ បឹងទន្លេសាប ភ្នំគូលែន និងសហគមន៍ទេសចរណ៍នានាដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ * ជំរុញឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដោយត្រូវធ្វើការជួសជុលផ្លូវ សិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គីសនីឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវឲ្យបានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន រៀបចំចំណតរថយន្ត បង្គន់អនាម័យសាធារណៈ គ្រប់គ្រងមធ្យោបាយដឹកជញ្ជូន សណ្តាប់ធ្នាប់របៀប រៀបរយសាធារណៈក្នុងទីក្រុង។ល។ * ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធាន មនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តា លជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ានក្នុងវិស័យទេសចរណ៍ជាដើម។

  លោកសាស្រ្តាចារ្យ Azédine BESCHAOUCH បានស្នើឱ្យក្រសួងទេសចរណ៍លើកបង្ហាញនូវគម្រោងផែន ការមេរៀបចំអភិវឌ្ឍន៍ខេត្តសៀមរាប និងផែនការយុទ្ធ សាស្ត្រនានា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈ កម្មាធិការ ICC ដែលនឹងប្រារព្ធឡើងនាអំឡុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។ លោកក៏បានស្នើឱ្យមានកិច្ចសហប្រ តិបត្តិការល្អ លើការរៀបចំផែនការគ្រប់គ្រងតំបន់អង្គរមានជាអាទិ៍ បញ្ជរគ្រប់គ្រងភ្ញៀវមុនចូលទស្សនាប្រាសាទ ការបែងចែកខ្សែទស្សនកិច្ច ចំណតនៅមុខប្រាសាទអង្គរវត្ត បណ្ដាញគមនាគមន៍នៅប្រាសាទបាយ័ន្ត លានជល់ដំរី ប្រាសាទព្រះពិធូ និងនៅតំបន់ភ្នំគូលែន ក៏ដូចជាការរៀបចំប្រព័ន្ធអ៉ីនធើណេត Wifi ការរៀបចំគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបផងដែរ។

 លោករដ្ឋមន្ត្រី ថោង ខុន បានទទួលយកសំណើទាំង នោះដោយរីករាយ និងត្រៀមសហការជានិច្ចជាមួយ ICC-Angkor និងអាជ្ញាធរជាតិអប្សរា។ ព្រមជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក៏បានរាយការណ៍ជូនយ៉ាងក្បោះក្បាយដល់ប្រតិភូ ICC-Angkor និងអាជ្ញាធរជាតិអប្សរាអំពីចក្ខុវិស័យ និងទស្សនទាននៃការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាបអង្គរ ពីឆ្នាំ២០២០-២០៣៥ ដោយប្តេជ្ញារួមគ្នាអភិវឌ្ឍតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

  ទន្ទឹមនឹងការស្នើឱ្យអាជ្ញាធរជាតិអប្សរាពន្លឿនការអនុវត្តផែនការគ្រប់គ្រងតំបន់អង្គរ និងពិចារណាក្នុងការបង្កើតផលិតទេសចរណ៍ថ្មីៗប្លែកៗសមស្របដ៏ទាក់ទាញ និងដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនេះ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានកិច្ចប្រជុំជាប្រចាំ ៣ខែ ឬ៦ខែម្តង រវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាម ក្រសួងទេសចរណ៍ ក្រ សួងវប្បធម៌ ក្រសួងបរិស្ថាន និងក្រសួងសំខាន់ៗមួយចំនួនទៀត ដោយមានការចូលរួមជាចាំបាច់របស់អង្គការ UNESCO និងអ្នកជំនាញការ ICC-Angkor ផងដែរ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
VOD
AP
CNN
រស្មីកម្ពុជា
RFA Khmer
sea-television
CNC
RFI Khmer
Cambodia daily
AFP
Bayon TV
Dap News
កម្ពុជាថ្មី
កោះសន្តិភាព
Phnom Penh Post
VOA Khmer
វីដេអួខ្លីៗ

cia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យcia លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់cia លោកស្រី Elena EDGAR កោតសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សកម្ពុជាក្នុង ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនcia អភិបាលខេត្តព្រះសីហនុ ណែនាំដល់មន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈcia លោក ពេជ្រ ប៊ុនធិន ណែនាំដល់ក្រុមការងារគ្រប់ថ្នាក់បង្កើនការខិតខំដោះស្រាយបញ្ហាឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋcia គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី របួស ២នាក់cia ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀតcia លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា