លោក អ៊ិត សំហេង ដាក់ទិសដៅដល់គ្រឹះស្ថាន TVET ក្រោមឱវាទក្រសួងការងារ ត្រូវស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗយកមកបណ្ដុះបណ្ដាលដល់យុវជន

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  08-08-2019, 6:27 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាប់ផ្ដើមអនុវត្តយុទ្ធសាស្ត្រទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET) និងដាក់ចេញអនុសាសន៍ជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពទៅដល់សិក្ខាកាម ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាទំនើប ឬហៅថាបដិវត្តឧស្សាហកម្ម ៤.០។

  ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រខាងលើឱ្យបានផុសផុល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ថា នឹងចុះជំរុញផ្ទាល់នៅតាមគ្រឹះស្ថានអប់រំទាំងឡាយ ដែលចំណុះក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈម្ដងមួយៗ តួយ៉ាងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នេះ លោក អ៊ិត សំហេង ដែលមានការអមដំណើរដោយលោក ពេជ សោភ័ន រដ្ឋលេខាប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងនោះ បានចុះទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។




 សកម្មភាពចុះត្រួតពិនិត្យផ្ទាល់ខាងលើនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញលើកទឹកចិត្តក្នុងការអនុវត្ត នូវគោលនយោបាយ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអនុវត្តទៅតាមអាទិភាពទី២ដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលពង្រឹងបន្ថែមទៅលើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ(TVET)។ 

  នាឱកាសនោះ លោក អ៊ិត សំហេង បានកំណត់ទិសដៅលើកកម្ពស់ឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅតែក្លាយជាវិទ្យាស្ថាននាំមុនគេ ក្នុងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ហើយត្រូវរកឱ្យឃើញនូវការអភិវឌ្ឍជំនាញថ្មីៗ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា សំដៅឆ្លើយតបនឹងបរិបទសាកលភាវូបនីយកម្ម និងដំណាក់កាលបដិវត្តឧស្សាហកម្ម៤.០ ឬហៅថា ឌីជីថលណូបនីយកម្ម។

  លោក អ៊ិត សំហេង បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខគ្រប់វិស័យ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សត សិក្ខាកាម។

  នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានទាញការចាប់អារម្មណ៍ទៅដល់យុវជនកម្ពុជាទាំងឡាយ គប្បីងាកមកចាប់អារម្មណ៍ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានភាពចាំបាច់ និងកំពុងមានតម្រូវការខ្លាំងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

  ដើមចមធំបំផុតដែលលោក អ៊ិត សំហេង អំពាវនាវដល់យុវជនយ៉ាងដូច្នេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំរបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រផ្ដល់អត្ថិភាពភាពទៅលើកត្តាធនធានមនុស្ស ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យតម្រូវការធនធានមនុស្សពិតជាមានការចាំបាច់ ពិសេសអ្នកដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះតែម្ដង។

  ពិសេសលើសពីនេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា លោកនឹងជំរុញឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នេះ សិក្សារៀបចំឱ្យមានមន្ទីរពិសោធន៍ និងបច្ចេកវិទ្យាដំឡើងប្រព័ន្ធអ៊ីនធើណេតកម្រិត 5G នាពេលឆាប់ៗ ខាងមុខទៀតផង៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
រស្មីកម្ពុជា
VOD
CNC
sea-television
កម្ពុជាថ្មី
Bayon TV
AFP
AP
កោះសន្តិភាព
Phnom Penh Post
RFA Khmer
Cambodia daily
VOA Khmer
CNN
RFI Khmer
វីដេអួខ្លីៗ

cia ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលព្រំដែនច្រកទ្វារប៉ោយប៉ែតcia ផ្ទុះហិង្សាមួយប្រាវ ក្នុងករណីទំនាស់ដីធ្លី នៅចំណុចអូរស្វារអិល សង្កាត់និមិត្ត រវាង លោក ទុយ វ៉ាន់នី និងប្រជាពលរដ្ឋ...!!!cia កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តចុះចាប់កន្លែងលក់ស្រាក្លែងបន្លំផ្លាកយីហោ ជាបន្តបន្ទាប់cia ប្រយ័ត្នអ្នកចូលចិត្តស្រាថ្លៃ អាជ្ញាធរ ចុះ បង្ក្រាប ទីតាំង លក់ស្រាក្លែងក្លាយ រាប់ពាន់ដបcia អ្នកជំងឺអស់កម្លាំង និង ឈឺក្បាលសោះពេទ្យ សង្ស័យស្ទើរភ្លើងព្យាបាល ខុស ប្រក្រតី បណ្តាលឱ្យអ្នកជំងឺស្លាប់បាត់cia បែកធ្លាយរឿងយកដីរដ្ឋលក់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើមានបាន...!!!cia គយទីលានត្រួតពិនិត្យរទេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា គាបសង្កត់ប្រជាពលរដ្ឋ ដោយចេញវិក័យប័ត្របង់ពន្ធមិនប្រក្រតីcia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???