ជប៉ុន នៅតែបន្តការជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបន្ថែមទៀត

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  13-08-2019, 9:49 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ ក្រោយពេលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Hidehisa HORINOUCHI បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក HORINOUCHI ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកទទួលជួបជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

  លោក HORINOUCHI បានបញ្ជាក់ថា ជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាបន្ថែមទៀត។ លោកបានរំលឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖ ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និង ទី២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីក្របខណ្ឌសម្រាប់ភាពជាដៃគូព័ត៌មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅនៃពលករជំនាញ បានចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

  នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់លោក HORINOUCHI ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានការរីកចម្រើនជាលំដាប់ផងដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។ លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជា ឱ្យទទួលបានប្រាក់បៀរវត្សខ្ពស់ និងចំណេះជំនាញយ៉ាងល្អប្រសើរ ដែលបានរួមចំណែកជួយជំរុញជីវភាពរបស់ពួកគេឱ្យមានភាពរីកចម្រើនបានមួយកម្រិត។ ចំពោះកិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុន បានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជា។ ម្យ៉ាងទៀត ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេសជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ជាដើម។

  លោក អ៊ិត សំហេង បានបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុន រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានភាពយូរអង្វែង។ លោកនិងលោក HORINOUCHI បានឯកភាពគ្នាថានឹងអនុវត្តកិច្ចព្រមព្រៀង លើការបញ្ជូនកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅប្រទេសជប៉ុនឱ្យបានត្រឹមត្រូវ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ក្រោយពេលបណ្ដុះបណ្ដាលបំពាក់បំប៉ននៅក្នុងប្រទេសកម្ពុជារួចរាល់។

  លោកបណ្ឌិត អ៊ិត សំហេង បានបង្ហាញពីការនឹករលឹកចំពោះឯកឧត្តម HORINOUCHI នូវគំរូការងារល្អៗដែលបានកើតឡើងក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម និងបានចូលរួមអបអរសាទរចំពោះឯកឧត្តម HORINOUCHI ដែលនឹងត្រូវទទួលបេសកកម្មថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។

  សូមជម្រាបថា ប្រមាណ២សប្ដាហ៍ទៀត លោក HORINOUCHI នឹងចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសជប៉ុនវិញហើយ៕ កម្ពុជាពិត
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កម្ពុជាថ្មី
រស្មីកម្ពុជា
Cambodia daily
AFP
RFA Khmer
VOD
sea-television
AP
CNC
RFI Khmer
CNN
VOA Khmer
Phnom Penh Post
Dap News
កោះសន្តិភាព
Bayon TV
វីដេអួខ្លីៗ

cia បែកធ្លាយរឿងយកដីរដ្ឋលក់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើមានបាន...!!!cia គយទីលានត្រួតពិនិត្យរទេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា គាបសង្កត់ប្រជាពលរដ្ឋ ដោយចេញវិក័យប័ត្របង់ពន្ធមិនប្រក្រតីcia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃcia ពីធីកាត់ខ្សែបូរណ៌ ឆ្លងរូបព្រះវិស្នុ ហៅលោកតារាជcia ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ៖ ពលរដ្ឋពិបាកធ្វើដំណើរណាស់ ស្នើអាជ្ញាធរពាក់ព័ន្ឋមេត្តាជួសជុលcia វេទិកាសាធាណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ