លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥  កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  26-08-2019, 9:21 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅ នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាល ក៏មានមហិច្ឆិតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩  ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ 

  ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកវេជ្ជបណ្ឌិត Takeshi Kasai ជាមួយនឹងប្រតិភូផងដែរថា កម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុងនោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ។

  លោកវេជ្ជបណ្ឌិត Takeshi Kasai បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកបានមកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ២០០០ជាង ហើយនៅពេលដែលលោកបានមកដល់កម្ពុជាពេលនេះ លោក បានក៏សង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ ទន្ទឹមនឹងនេះ លោក បានគោរពថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរីកចម្រើន ការវិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា។

  លោកវេជ្ជបណ្ឌិត Takeshi Kasai បានមានប្រសាសន៍ថា រាល់ជោគជ័យដែលទទួលបាននេះ ជាពិសេសទទួលបានសម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ។

  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ លោក បានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួយនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀត ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករាលដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។

  ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញ មានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ ១២០% នៃប្រាក់ខែដែលត្រូវបាន ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២។ នេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
Dap News
CNC
រស្មីកម្ពុជា
VOD
CNN
Cambodia daily
RFI Khmer
AFP
RFA Khmer
sea-television
AP
កម្ពុជាថ្មី
Phnom Penh Post
កោះសន្តិភាព
Bayon TV
VOA Khmer
វីដេអួខ្លីៗ

cia កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តចុះចាប់កន្លែងលក់ស្រាក្លែងបន្លំផ្លាកយីហោ ជាបន្តបន្ទាប់cia ប្រយ័ត្នអ្នកចូលចិត្តស្រាថ្លៃ អាជ្ញាធរ ចុះ បង្ក្រាប ទីតាំង លក់ស្រាក្លែងក្លាយ រាប់ពាន់ដបcia អ្នកជំងឺអស់កម្លាំង និង ឈឺក្បាលសោះពេទ្យ សង្ស័យស្ទើរភ្លើងព្យាបាល ខុស ប្រក្រតី បណ្តាលឱ្យអ្នកជំងឺស្លាប់បាត់cia បែកធ្លាយរឿងយកដីរដ្ឋលក់ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើមានបាន...!!!cia គយទីលានត្រួតពិនិត្យរទេះ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រងការចោទប្រកាន់ថា គាបសង្កត់ប្រជាពលរដ្ឋ ដោយចេញវិក័យប័ត្របង់ពន្ធមិនប្រក្រតីcia អធិការនគរបាលស្រុកថ្មពួកដឹកនាំកំលាំងជំនាញ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន ០២ ករណី ឃាត់ខ្លួនមនុស្ស ០៥ នាក់cia លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះcia ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណះអភិបាលក្រុងប៉ោយប៉ែតcia បើកបរក្នុងល្បឿនលឿន លើផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន បុកម៉ូតូ បណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់cia ពិធីប្រកាសចូលកាន់ មុខតំណែងប្រធាន មន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ឋ ជំនួសលោក ប្រាក់ ប៉ូលីcia អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជា មួ យកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%cia លោក គាត ហ៊ុល ចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្លាំងប្រជាការពារភូមិនិងយុវជនចំនួន៣០នាក់cia សំរាមអនាធិបតេយ្យ អាជ្ញាធរមិនអើពើ ឬមួយចាំសំរាមនេះដូចភ្នំ បានមានចំណាត់ការ ហៅអ្នកកាសែត ថតដើម្បីចុះផ្សាយយកមុខយកមាត់ទេដឹង???cia មន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះពិនិត្យគុណភាពចំណីអាហារcia កម្លាំងអាវុធហត្ថ ប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាងថៃនៅលើស្ពានមិត្តភាពកម្ពុជា-ថៃ