លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេស៣ នាតំបន់អឺរ៉ុប សប្តាហ៍ក្រោយនេះ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  12-10-2019, 7:38 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួនបី នៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

  អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនទៀត របស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ដែលទទួលបាន។

  - ១៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក
តបតាមការអញ្ជើញរបស់លោក អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក ពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩។

  ក្នុងអំឡុងពេលទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។
  បន្ទាប់ពីកិច្ចប្រជុំចង្អៀត លោកនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្រ្តី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។

  - ២៖ កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣តបតាមការអញ្ជើញរបស់លោក យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។

  រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំ 3rd BWS នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាននូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន។

  លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្រ្ត និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកនាយករដ្ឋមន្រ្តី ក៏នឹងលើកឡើងពីភាពចំាបាច់ ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។

  ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយលោក លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

  - ៣៖ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីតបតាមការអញ្ជើញរបស់លោក បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប៊ុលហ្គារី លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩។

  ក្នុងអំឡុងពេលទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។

  លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី លោកនាយករដ្ឋមន្រ្តីបូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ៕ កម្ពុជាពិត
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
VOD
Cambodia daily
រស្មីកម្ពុជា
CNN
AP
CNC
Dap News
AFP
Phnom Penh Post
កោះសន្តិភាព
Bayon TV
VOA Khmer
កម្ពុជាថ្មី
RFI Khmer
sea-television
RFA Khmer
វីដេអួខ្លីៗ

cia តុលាការខេត្តបន្ទាយមានជ័យ កោះហៅអ្នកកាសែតពីរនាក់ឲ្យចូលទៅបំភ្លឺcia ភាពមិនប្រក្រតីរបស់លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលសត្វ បានផ្ទុះឡើងហើយcia អាងជួយបក្ស សាលាឯកជនពន្លកខ្មែរ រំលោភយកដីពាក់កណ្ដាល ផ្លូវធ្វើអាជីវកម្មរាប់ឆ្នាំមកហើយcia ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ជូនភ្ញៀវជាតិ នឹងភ្ញៀវអន្តរជាតិ អស់ចំនួន៣២៥,៩៥០ ម៉ាសហើយcia ពិធីប្រកាសផ្ទេរភារកិច្ច-តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដីcia មេឃុំប្រមោយ បំភ្លឺរឿង ភ័ន្តច្រឡំដីឯកឧត្តម ហ៊ុន សាន្ត ជាមួយដីសហគមន៍ ចំនួន១.០១៦ហិតាcia ដំណោះស្រាយករណីម្ចាស់បុរី ធី ធី បានបង្ហូរទឹកលូ ចូលមកក្នុងភូមិនិង ចាក់ដីមកលើចំណីផ្លូវរបស់រដ្ឋcia យុទ្ធនាការចុះចែកម៉ាស់ ដើម្បីការពារជំងឺឆ្លងកូរ៉ូណាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតcia សិស្សានុសិស្ស ចំនួន៣៣នាក់ កើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាក វិលមុខ និងអស់កម្លាំង ដោយមិនដឹងមូលហេតុcia មន្ត្រីPMខេត្តបន្ទាយមានជ័យ០២នាក់ពិតជាបានប្រើអំពើហិង្សា វាយជនសង្ស័យ ឈ្មោះ ទុយ ស្រស់ អោយស្លាប់ ពិតប្រាកដ មែនcia ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលព្រំដែនច្រកទ្វារប៉ោយប៉ែតcia ផ្ទុះហិង្សាមួយប្រាវ ក្នុងករណីទំនាស់ដីធ្លី នៅចំណុចអូរស្វារអិល សង្កាត់និមិត្ត រវាង លោក ទុយ វ៉ាន់នី និងប្រជាពលរដ្ឋ...!!!cia កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បន្តចុះចាប់កន្លែងលក់ស្រាក្លែងបន្លំផ្លាកយីហោ ជាបន្តបន្ទាប់cia ប្រយ័ត្នអ្នកចូលចិត្តស្រាថ្លៃ អាជ្ញាធរ ចុះ បង្ក្រាប ទីតាំង លក់ស្រាក្លែងក្លាយ រាប់ពាន់ដបcia អ្នកជំងឺអស់កម្លាំង និង ឈឺក្បាលសោះពេទ្យ សង្ស័យស្ទើរភ្លើងព្យាបាល ខុស ប្រក្រតី បណ្តាលឱ្យអ្នកជំងឺស្លាប់បាត់