បទល្មើសព្រហម្មទ័ណ្ឌកើតឡើងចំនួន៤៣លើកមនុស្សស្លាប់ចំនួន៦នាក់​ និង  រងគ្រោះ២២នាក់

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  24-06-2020, 8:52 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្តាយមានជ័យបានមានប្រសាសន៍ក្នុងកិច្ចប្រជុំឆមាសទី១និងលើកទិសដៅឆមាសទី២ថាក្នុងខែមិថុនានេះ មានបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៤៣លើកមនុស្សស្លាប់ចំនួន៦នាក់ រងគ្រោះ២២នាក់បាត់ ម៉ូតូ៦គ្រឿង និងសម្ភារៈមាសប្រាក់មួយចំនួន ដោយមានការចូលរួម លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងផងដែរនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការខេត្ត។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើងចំនួន១០លើក រំលោភសម្លាប់១លើក រំលោភសេពសន្ថវៈ២លើកឃាតកម្ម២លើកឃាតកម្មគឹតទុកជាមុន១លើកហឹង្សាមានស្ថានទម្ងន់ទោស៣លើកលួចមានស្ថានទម្ងន់ទោសមធ្យោបាយផ្សេងៗ១លើកបទល្មើសមជ្ឈឹម ៣៣លើកលួច១០លើកឆក់៤លើកហឹង្សាដោយចេតនា១លើក ធ្វើឲ្យខូចខាតដោយចេតនា១លើកហឹង្សាក្នុងគ្រួសា៥លើកបំពានផ្លូវភេទ១លើកបង្រ្កាបបទល្មើសព្រហ្មទណ្ឌបានចំនួន៣៧លើកឃាត់ខ្លួន៥២នាក់ដកហូតម៉ូតូ៦គ្រឿងអាវុធកែច្នៃ១ដើមដាវ២ដើមកាំបិត៥ដើមនិងមស្ភារៈផ្សេងៗមួយចំនួន។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាទាក់ទងនិងបញ្ហាគ្រឿងញៀនខុសច្បាប់ លទ្ធផលបង្រ្កាបបានចំនួន២៩២លើក ឃាត់ខ្លួន៦៥២នាក់ ស្រី៣៧នាក់ ក្នុងនោះករណីជួញដូរ១៤១ករណី ជនសង្ស័យ៣៧២នាក់ ស្រី២៧នាក់ ករណីប្រើប្រាស់ ១៥១ករណី ជនសង្ស័យ២៨០នាក់ ស្រី១០នាក់ វត្ថុតាងថ្នាំមេតំហ្វេតាមីនគ្រាប់ WY ទម្ងន់៦៥,៨៩ក្រាមុំមេតំហ្វេតាមីនអាយស៍ICE ១.១០៣,៣៩៥ក្រាម ម្សៅហ្មត់ទម្ងន់២០,៦៩ក្រាម រថយន្ត៣គ្រឿងទូរស័ព្ទដៃ២៦៩គ្រឿងម៉ូតូ២៧គ្រឿង ប្រាក់ថៃ៤,៩៧០បាតប្រាក់ខ្មែរ៣លាន១សែន៩ម៉ឺន៤ពាន់រៀល ៦២១ដុល្លាកាំបិត១៤ដើមនិងសម្ភារៈឧបករណ៍វេចខ្ចប់មួយចំនួន។

លោកបន្តទៀតថាចំពោះសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែនេះ កើតឡើង៤៨លើកបណ្តាលឲ្យមនុស្សស្លាប់៤៥នាក របួសធ្ងន់៣៥នាក់ ស្រាល៣១នាក់ម៉ូតូខូចធ្ងន់២៨គ្រឿង ស្រាល១០គ្រឿង រថយន្តតូចខូចធ្ងន់២៨គ្រឿង រថយន្តធំខូចធ្ងន់៣គ្រឿង ស្រាល៥គ្រឿងយានយន្តផ្សេងៗខូចធ្ងន់១គ្រឿង៥គ្រឿង ស្រាល៤គ្រឿង។ក្នុងនោះ លោកឧត្តមសេនីយ៍ទោអាត់ ខែម បានក្រើនរំលឹកដល់គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកលើការងារជំនាញរបស់ខ្លួនបន្ថែមទៀតក្នុងការការពារថែរក្សាផលប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ។ជាមួយគ្នានោះដែរ លោក បានជំរុញដល់នគរបាលជំនាញព្រហ្មទណ្ឌត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវមុខសញ្ញាដែលបង្កល្មើសកំពុងរត់គេចខ្លួន និងមុខសញ្ញាដែលមានដីកាចាប់ខ្លួនឬនាំខ្លួនព្រមទាំងស៊ើបអង្កេតមុខសញ្ញាដែលចេញពីពន្ធនាគារផងដែរ។

ចំពោះកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងគ្រប់ស្រុកក្រុងក៏ដូចជានគរបាលវរសេនាតូចត្រូវក្តាប់ឲ្យបានណែនលើមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងគ្រឿងញៀន ដើម្បីឈានដល់ការបង្រ្កាប និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំលើរាល់កាលបរិច្ឆេទរបស់ទំនិញ ស្លាកសញ្ញានិងប្រភពឲ្យបានត្រឹមត្រូវ ដែលមានតាំងលក់តាមផ្សារនានានិងតូចលក់ដូរតាមផ្ទះជាដើម ។

ព្រោះកន្លងមកមានប្រជាពលរដ្ឋយើងបានបាត់បង់ជីវិតចំនួន៨នាក់ និងរងគ្រោះជាង៣០នាក់ ដោយសារតែពុលស្រាថ្នាំចិនសែ តាំងគួយនោះ ដូច្នេះសូមឲ្យមន្ត្រីនគរបាលជំនាញ ប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវយកចិត្តទុកដាក់ឲ្យហ្មត់ចត់លើទំនិញទាំងឡាយណាដែលខូចគុណភាពនិងគ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានដាក់ទីតាំងផលិត  គ្មានកាលបរិច្ឆេទ និងការផលិតគ្មានអនាម័យជាដើម ៕ដោយ វុិត រិទ្ធ
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
AP
Dap News
រស្មីកម្ពុជា
RFA Khmer
កម្ពុជាថ្មី
VOA Khmer
Cambodia daily
Phnom Penh Post
កោះសន្តិភាព
CNN
CNC
sea-television
AFP
VOD
RFI Khmer
Bayon TV
វីដេអួខ្លីៗ

cia ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិដល់នគរបាលជាតិcia ពិធី ប្រកាស តែងតាំង មុខ តំណែង ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យcia ករណីរំលំដងសន្ទូចនៅក្នុងការដ្ឋានសាងសង់បុរី( ដឹផាក ស៊ីធី ប៉ោយប៉ែត )បណ្ដាលឲ្យស្លាប់មនុស្សចំនួន៥ នាក់រងរបួសចំនួន៤នាក់cia បែកធ្លាយរឿង នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរ មន្ត្រីគយ យ៉ាងខ្លាំងcia លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋជួបការលំបាកcia ពិតជាខ្លាំងមែនម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ គ្មានសមត្ថកិច្ចណាចុះបង្ក្រាបcia ឆ្អឹងមាន់ រួមនិងប្រហិតសាច់មាន់ ខូចគុណភាព នាំចេញពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបcia អាជ្ញាធរ ក្រុងប៉ោយប៉ែត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ឆ្នាំ២០២០cia នគរបាលប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំcia បទល្មើសព្រហម្មទ័ណ្ឌកើតឡើងចំនួន៤៣លើកមនុស្សស្លាប់ចំនួន៦នាក់​ និង រងគ្រោះ២២នាក់cia ដើរដាក់អន្ទាក់សត្វ ក្នុងចំការមីន ជាន់មីនដាច់ជើងទាំងពីរcia បុរសម្នាក់ បើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការcia មួយប្រព្រិចភ្នែកសោះផ្ទះចំនួន៦ខ្នងត្រូវភ្លើងឆេះខ្ទេចខ្ទីគ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារcia កម្លាំងចម្រុះ ចុះពិនិត្យ ទីតាំង សង្ស័យ លក់ ស៊ី សា និង បារី អេ ឡិច ត្រូ និក ក្នុងក្រុងប៉ោយ ប៉ែតcia ចេញពីផ្ទះទៅឆ្លុះសត្វត្រូវបានពស់ចឹកបណ្ដាលឲ្យស្លាប់