នគរបាលប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំ

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  30-06-2020, 7:56 am) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលាការងារប្រឆាំងបទល្មើសគ្រឿងញៀនចុះឃាត់ខ្លួនសង្ស័យ២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៣ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។​


លោក ង៉េង សុជា បានប្រាប់ អង្គភាព សម្លេងបញ្ញាជនកម្ពុជាឲ្យដឹងថា៖ ការឃាត់ខ្លួនប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនេះបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកបានឲ្យកម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ត្រូវតែចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវចំពោះបទល្មើសគ្រឿងញៀនឲ្យដូចជាភ្លៀងរលឹមឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។


ក្រោយពីបានទទួលបទបញ្ជាហើយ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាសង្ស័យលួចលក់ថ្នាំញៀនបាន២នាក់ប្តីប្រពន្ធ ។ ជនសង្ស័យជាប្តីឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ  និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈឈូក មានអក្សរ wy ​លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារៈមានទូរស័ព្ទដៃចំនួន០២គ្រឿង ធុងទឹកកកពណ៌ក្រហមដែលជនសង្ស័យលាក់ទុកថ្នាំញៀនចំនួន១កាបូបក្រណាត់១បំពង់កែវចំនួន១ និង សំបកវេចខ្ចប់មួយចំនួនទៀត ។


 លោកបានបន្តថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្រ្តរបស់គេយកមកលក់បន្តនៅក្នុងខេត្តពិតប្រា​កដមែន ។ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕​ដោយ វុិត រិទ្ធ


យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
AP
Dap News
រស្មីកម្ពុជា
RFA Khmer
កម្ពុជាថ្មី
VOA Khmer
Cambodia daily
Phnom Penh Post
កោះសន្តិភាព
CNN
CNC
sea-television
AFP
VOD
RFI Khmer
Bayon TV
វីដេអួខ្លីៗ

cia ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិដល់នគរបាលជាតិcia ពិធី ប្រកាស តែងតាំង មុខ តំណែង ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យcia ករណីរំលំដងសន្ទូចនៅក្នុងការដ្ឋានសាងសង់បុរី( ដឹផាក ស៊ីធី ប៉ោយប៉ែត )បណ្ដាលឲ្យស្លាប់មនុស្សចំនួន៥ នាក់រងរបួសចំនួន៤នាក់cia បែកធ្លាយរឿង នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បងប្អូនប្រជាពលរដ្ឋ មានការត្អូញត្អែរ មន្ត្រីគយ យ៉ាងខ្លាំងcia លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋជួបការលំបាកcia ពិតជាខ្លាំងមែនម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ គ្មានសមត្ថកិច្ចណាចុះបង្ក្រាបcia ឆ្អឹងមាន់ រួមនិងប្រហិតសាច់មាន់ ខូចគុណភាព នាំចេញពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ច បង្រ្កាបcia អាជ្ញាធរ ក្រុងប៉ោយប៉ែត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣ ឆ្នាំ២០២០cia នគរបាលប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួន ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំcia បទល្មើសព្រហម្មទ័ណ្ឌកើតឡើងចំនួន៤៣លើកមនុស្សស្លាប់ចំនួន៦នាក់​ និង រងគ្រោះ២២នាក់cia ដើរដាក់អន្ទាក់សត្វ ក្នុងចំការមីន ជាន់មីនដាច់ជើងទាំងពីរcia បុរសម្នាក់ បើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការcia មួយប្រព្រិចភ្នែកសោះផ្ទះចំនួន៦ខ្នងត្រូវភ្លើងឆេះខ្ទេចខ្ទីគ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារcia កម្លាំងចម្រុះ ចុះពិនិត្យ ទីតាំង សង្ស័យ លក់ ស៊ី សា និង បារី អេ ឡិច ត្រូ និក ក្នុងក្រុងប៉ោយ ប៉ែតcia ចេញពីផ្ទះទៅឆ្លុះសត្វត្រូវបានពស់ចឹកបណ្ដាលឲ្យស្លាប់