សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​នៃ​គុណភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត

បឹងកេត​ត្រូវការ​ឈ្នះ​គិរីវង់​ដើម្បី​រក្សា​ពិន្ទុ​ក្នុងការ​ដណ្តើមបាន​កៅអី​វគ្គ Playoff


ក្រុម​ចម្ការកៅស៊ូ​បឹងកេត​នឹង​ចាប់ផ្តើម​លេង​ដោយ​គ្មាន​កំណត់ត្រា​ពិសេស​អ្វី​ឡើយ​នៅពេល​ពួកគេ​ជួប​គិរីវង់​សុខ​សែន​ជ័យ​នា​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការទទួលបាន៣ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ​នឹង​នាំ​ឲ្យ​បឹងកេត​ឡើងកាន់​តែ​កៀក​បំផុត​ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​ត្រូវ​ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ខ្វែង​ក្នុង​យុទ្ធនាការ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៣ នេះ។

បច្ចុប្បន្ន​បឹងកេត​បាន​រង​ការខកចិត្ត​ក្រោយពី​បាន​បាត់បង់​កំណត់ត្រា​ឈ្នះ​រហូត​របស់ខ្លួន ក្រោយ​បាន​លទ្ធផល​ត្រឹម​ស្មើ​អាស៊ី​អឺរ៉ុប និង​ចាញ់​បៀ​ល​ប្រាយ។ ប៉ុន្តែ​ពួកគេ​នៅ​រក្សា​តំណែង​កំពូល​តារាង​ដោយមាន៣១ពិន្ទុ​ពី​ការប្រកួត១២លើក។ បច្ចុប្បន្ន​បឹង​ត្រូវការ៤ពិន្ទុ​ទៀត​ដើម្បី​កក់​កៅអី​វគ្គ Playoff បើ​ប្រៀប ធៀប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែល​កំពុង​ឈរ​លេខ៥ ដោយមាន១៩ពិន្ទុ​ពី​ការប្រកួត១៣លើក។

សម្រាប់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ពួកគេ​ត្រូវការ​សន្សំ​ពិន្ទុ​ទៅ​ឡើងទៅ​កាន់តំណែង Top 4 វិញ ប៉ុន្តែ​ជ័យជម្នះ​នៅថ្ងៃនេះ បានត្រឹមតែ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ៥ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ។ គិរីវង់​មាន១៨ពិន្ទុ​ពី​ការប្រកួត​ចំនួន១៣លើក​របស់ខ្លួន។

កាលពី​ជំនួប​ជើង​ទីមួយ បឹងកេត​បានទទួល​ជ័យជម្នះ​លើ​គិរីវង់​ក្នុង​លទ្ធផល ២-១ ហើយក៏​ពី​រដូវ​កាល​មុន គិរីវង់​ក៏បាន​ទទួលរង​គ្រោះ​ទាំងពីរ​ជើង​ផងដែរ។

ឃួន ឡា​បូ​រ៉ាវី របស់​ខេត្តស្វាយរៀង​បាន​ដណ្តើម​តំណែង​ជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​ច្រើនជាងគេ​ដោយ​សម្រេចបាន​ចំនួន១៤គ្រាប់ ខណៈ Bisan George និង ចាន់ វឌ្ឍនាកា របស់​បឹងកេត​ឈរ​នៅ​លំដាប់​លេខ២ និង​លេខ៣ ដោយ​រកបាន១១គ្រាប់ និង១០គ្រាប់។ ខ្សែប្រយុទ្ធ Nwakuna Friday របស់​គិរីវង់ និង​ជា​អតីត​ម្ចាស់​ជើង​ឯកមាស​កាលពី​រដូវ​កាល​មុន​ក្នុងនាម​ជា​កីឡាករ​របស់​បឹងកេត រកបាន៨គ្រាប់៕



ព័ត៌មានទាន់​ហេតុការណ៍
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  21-03-2013, 3:23 pm) |  ដោយ បញ្ញាជនកម្ពុជា




   Loading.....


លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ២០១២ ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៣ នេះ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និក​ហ្វិ​ច) រួមជាមួយ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ CAS និង​វិទ្យាស្ថាន​ជាតិ​សម្រាប់​កិច្ចការ​អន្តរជាតិ NDI។


លទ្ធផល​បាន​បង្ហាញថា ឆ្នាំ២០១២ បានបង្ហាញ​នូវ​ការធ្លាក់ចុះ នៃ​គុណភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​បើ​គិត​ចាប់ពី​ឆ្នាំ២០០៨មក។ អ្នកមាន​សិទ្ធិ​បោះឆ្នោត៨២,៩ភាគរយ បាន​ចុះឈ្មោះ​បោះឆ្នោត ក្នុងនោះ អ្នក​មានឈ្មោះ​បោះឆ្នោត​ត្រឹមតែ៦៣,៦ភាគរយ ប៉ុណ្ណោះ ដែល​រស់នៅ​ទីកន្លែង ដែល​ពួកគេ​បាន​ចុះឈ្មោះ​ចំណែក១០,៤ភាគរយ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត តែ​រក​មនុស្ស​មិនឃើញ។ រីឯ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ចំនួន៩,៤ភាគរយ ក្នុង​បញ្ជី​លុបឈ្មោះ គឺ​ត្រូវបាន​លុបចេញ​មិន​ត្រឹមត្រូវ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច បាន​ឲ្យ​ដឹងថា ការធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ឆ្នាំ២០១២ ត្រូវបាន​សម្ភាស​លើ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អាយុ​ចាប់ពី ១៨ ដល់ ៤៥ ឆ្នាំ ចំនួន ៤.៨៩៣ នាក់ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៃដន្យ​នៅ៤១៤ឃុំ ក្នុង៩ខេត្ត។

លោក​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការធ្លាក់ចុះ​នៃ​កម្រិត​ភាពត្រឹមត្រូវ និង​សុពលភាព​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត រួមទាំង​លទ្ធភាព​សម្រាប់​អ្នកបោះឆ្នោត ក្នុងការ​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ពួកគាត់​នៅក្នុង​ការបោះឆ្នោត​ខែកក្កដា​ខាងមុខនេះ ព្រោះ ការអង្កេត​រកឃើញថា អ្នកបោះឆ្នោត​ជាង ១០ភាគរយ គឺ​មានតែ​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត តែ​គ្មាន​មនុស្ស​ពិត​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច រូបនេះ បាន​លើកឡើងថា៖ «ប្រសិន បើ​អត្រា​ចុះឈ្មោះ​បច្ចុប្បន្ន​មាន​ត្រឹមតែ ៨២,៩ភាគរយ ដែល​បង្ហាញ​ពី​ការថយចុះ​បើ​ប្រៀប​ទៅនឹង​ឆ្នាំ២០០៨ ប៉ុន្តែ​ចំនួន​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​វិញ​គឺ​កើន​ឡើងជា​លំដាប់​រហូតដល់ គ.ជ.ប បាន​គណនា​គិត​ឃើញថា​មាន ១០១,៧ភាគរយ​ក្នុងចំណោម​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត ដូច្នេះ​វា​ហាក់ដូចជា​នឹងមាន​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​យើង​មិនអាច​រកម​នុស្ស​ឃើញ»។

លោកស្រី ឡូ​រ៉ា ថន​ថុ​ន នាយិកា​ជាន់ខ្ពស់​វិទ្យាស្ថាន​ជាតិ NDI បានកត់សម្គាល់​ផងដែរ​ថា​អ្នកបោះឆ្នោត​ក្នុង​ចំនួន​មួយ​គួរ​ឲ្យ​កត់សំគាល់​ដែល​មានតែ​ឈ្មោះ ក្នុង​បញ្ជី ប៉ុន្តែ​មិនមាន​មនុស្ស​ពិត។ បញ្ជី​ឈ្មោះ​បច្ចុប្បន្ន​គឺ​មិនសូវ​ត្រឹមត្រូវ​ដូច​ពី​កាល ៥ឆ្នាំមុន ដែល​វា​អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហាផ្សេងៗបន្ថែមទៀត​នៅ​ការិយាល័យ​បោះឆ្នោត។

ទោះបីជា​យ៉ាងណាក៏ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ធ្លាប់មាន​ប្រសាសន៍​កន្ល​ង​មក​ថា បច្ចុប្បន្នភាព​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ត្រូវបានធ្វើ ឡើងជា​រៀងរាល់ឆ្នាំ និង នៅ​គ្រប់​ដំណាក់កាល​បោះឆ្នោត។

លោក​ទទួលស្គាល់ថា ការធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​គ្រប់​បណ្តា ប្រទេស​លើ​ពិភពលោក​ពុំ​អាចធ្វើ​ឲ្យ​បាន​សុ​ក្រិត ១០០ភាគរយ ទេ ដោយ​លោក​បាន​បង្ហាញថា នៅ​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​នៅក្នុង​ការបោះ ឆ្នោតម្តងៗ ប្រជាពលរដ្ឋ​គេ​ពុំបាន​ទៅ​បោះឆ្នោត​គ្រប់ ១០០ភាគរយ​នោះទេ៕
យោបល់របស់មិត្តអ្នកអានគ្រប់រូបអាចជួយកែលំអព៍ត៌មាន ក៏ដូចជាសង្គមកម្ពុជាឲ្យកាន់តែ​ប្រសើរ
ព័ត៌មាន​ប្រហាក់ប្រហែល​ផ្សេង​ទៀត

សមាគមជ័យលាភីបញ្ញាជនកម្ពុជា
  • លោក រស់ សារ៉ុម និងឯកឧត្តម ហ៊ុន ម៉ានី
  • លោក រស់ សារ៉ុម និងឯកឧត្តម នាយឧត្តមសេនីយ៍ នឹម សុវត្ថិ
  • ស្ថានភាពអ្នកនិពន្ឋខ្មែរ
  • វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យកងយោធិពលខេមរភូមិន្ទ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំដំណើរការប្រជាធិបតេយ្យនៅកម្ពុជា
  • លោក រស់ សារ៉ុម ដង្ហែញត្តិទៅរដ្ឋសភា ទាមទារកុំអោយជនអន្តោប្រវេសន៍ចុះឈ្មោះបោះឆ្នោត
  • លោក រស់ សារ៉ុម ប្តឹងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ទៅ ACU
  • ស្នាក់ការខេត្តតាកែវ
  • ស្នាក់ការខេត្តកំពង់ចាម
  • ស្នាក់ការខេត្តកំពង់ធំ
  • ស្នាក់ការខេត្តព្រៃវែង
  • ស្នាក់ការខេត្តកណ្តាល
  • ស្នាក់ការខេត្តឧត្តរមានជ័យ
  • ស្នាក់ការខេត្តបន្ទាយមានជ័យ
  • ស្នាក់ការរាជធានីភ្នំពេញ
  • លោក រស់ សារ៉ុម ចូលរួមពិភាក្សាជាមួយតំណាងសាលារាជធានីភ្នំពេញ ពាក់ព័ន្ឋសំណេីហែរញត្តិទៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួម ១ មុឺននាក់
  • លោក រស់ សារ៉ុម ចូលរួមសិក្ខាសាលាថ្នាក់ជាតិពិគ្រោះយោបល់ច្បាប់ NGOs នៅវិមានរដ្ឋសភា
  • មន្រ្តីស្ម័គ្រចិត្តសមាគម ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតសាកល្បង
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ២៥ រាជធានី ខេត្ត ១៩៧ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ផ្តល់អនុសាសន៍សេចក្តីព្រាងច្បាប់បោះឆ្នោត នៅវិមានរដ្ឋសភាជាតិ
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី ពិធីប្រកាសទទួលស្គាល់រចនាសម្ព័ន្ឋ ៧ រាជធានី ខេត្ត និង ៧៨ ក្រុង ស្រុក ខណ្ឌ
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិខេត្តកណ្តាល
  • លោក រស់ សារ៉ុម អញ្ជេីញជាអធិបតី បង្កេីតចលនាក្រុមបញ្ញវន្តកំណែទម្រង់សង្គម
  • លោក រស់ សារ៉ុម ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម សុិក ប៊ុនហុក ប្រធាន គ.ជ.ប
  • លោក រស់ សារ៉ុម ដឹកនាំកិច្ចប្រជុំមន្រ្តីសវនកម្មបញ្ជីបោះឆ្នោត ៣១ ធ្នូ ២០១៣
  • លិខិតអនុញ្ញាត គម្រោងសវនកម្មបញ្ជីបោះឆ្នោត
  • លិខិតអនុញាតរបស់ក្រសួងព័ត៌មាន
  • ប្រកាសនីយប័ត្រ គ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា
  • លិខិតអនុញ្ញាតិក្រសួងមហាផ្ទៃ
  • លោក​ រស់ សារ៉ុម ចូលរួមកិច្ចប្រជុំ អាស៊ាន (វិមានសន្តិភាព)
គេហទំព័រផ្សេងៗទៀត
កម្ពុជាថ្មី
CNC
Cambodia daily
រស្មីកម្ពុជា
RFA Khmer
VOA Khmer
Phnom Penh Post
Dap News
CNN
VOD
RFI Khmer
AP
Bayon TV
កោះសន្តិភាព
AFP
sea-television
វីដេអួខ្លីៗ

cia វគ្គតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមបែបវិមជ្ឈការcia ពិព័រណ៍ការងារ និងផលិតភាព សៀមរាបរយៈពេល ២ថ្ងៃ បានចាប់ផ្តើមជាមួយឱកាសការងារ ៥ពាន់កន្លែងcia គណៈប្រតិភូស្ថានទូត ៣០ប្រទេស បានស្ងើចសរសើរ និងចាប់អារម្មណ៍លើសិលាចរិកនៃប្រាង្គប្រាសាទបន្ទាយឆ្មារcia ម្លប់សន្តិភាព ធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចំរើន និងពុទ្ធបរិស័ទមានជីវភាពកាន់តែធូរធារcia លោក ហ៊ុន ម៉ានី ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំង ដែលចូលរួមជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ ខេត្តព្រះសីហនុcia ភរិយាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ៦៩វត្ត ក្នុងខេត្តបាត់ដំបងcia លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនចោលប្រជាជននោះទេ ទោះបីមានអ្នកនយោបាយខ្លះ ទៅស្រែកឲ្យបរទេសដាក់ទណ្ឌកម្មធ្វើបាបខ្មែរcia ក្រសួងសុខាភិបាល បន្តអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋ ឱ្យអនុវត្តវិធានការការពារជំងឺគ្រុនឈាម ឱ្យសកម្ម ខណៈស្លាប់២៥នាក់ និងឈឺ១ម៉ឺន៥ពាន់នាក់cia ពិធីបើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសគម្រោង ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំcia ចិន គ្រោងនឹងជួយពង្រឹងលើការកសាងធនធានមនុស្ស ផ្នែកយោធាកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ឲ្យកាន់តែមានប្រសិទ្ឋភាពcia លោក ម៉ឹង សំផន ប្រជុំក្រុមការងារឆ្លើយតបសង្គ្រោះបន្ទាន់ក្រសួងការពារជាតិcia កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីcia ក្រសួងការងារ និងអង្គការ GIZ សហការអនុវត្តកម្មវិធី «គម្រោងពង្រឹងនិរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅទ្វីបអាស៊ី»cia សកលវិទ្យាល័យមួយរបស់ចក្រភពអង់គ្លេស ផ្តល់យន្តហោះ Drone និង Robot ជូនកម្ពុជា ដើម្បីស្វែងរកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមcia កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (អប៊ីស៊ី) លើកទី២៧